លោកស្នងការ ណែនាំឲ្យបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្ទះចរាចរណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកស្នងការ ណែនាំឲ្យបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្ទះចរាចរណ៍

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ប្រចាំខែតុលា​ និងទិសដៅការងារសម្រាប់ខែវិច្ឆិកា​​ ឆ្នាំ២០២១​ ស្តីពី ការត្រួតពិនិត្យ​លើការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើមលោកស្នងការរងទទួលផែនសេនាធិការ​ បានអានរបាយការណ៍អំពីការងារ ដែលបានអនុវត្តក្នុងខែតុលា​ ជូនដល់អង្គប្រជុំ​។ បន្ទាប់មក ក៏មានការចូលរួមមតិរបស់លោក​ លោកស្រីស្នងការរង​ លោកអធិការ​ ទាក់ទងទៅនឹងការងារ ដែលអនុវត្តបាននាពេលកន្លងមក​ បញ្ហាប្រឈម​ ដំណោះស្រាយ​ និងការរៀបចំផែនការ ដើម្បីអនុវត្តបន្ត​។

មានមតិនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែង បំពេញភារកិច្ចបានយ៉ាងល្អរបស់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្នុងការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មើស ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អ​។ លោកស្នងការ ក៏បានផ្តល់មតិណែនាំល្អៗ ជាច្រើនដល់លោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ លោកអធិការ​ លើការរៀបចំកម្លាំងល្បាតជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើស។  

ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់មន្ត្រីទាំងអស់ ឲ្យខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច​ ឲ្យបានកាន់តែល្អ​ប្រសើរថែមទៀត​ ពិសេសផ្ដោតសំខាន់លើការងារ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍​ ការចុះរៀប​ចំ​សណ្តាប់ ធ្នាប់ឲ្យបានល្អ​ ដើម្បីសោភ័ណ្ឌភាពទីក្រុង​ និងកាត់បន្ថយការកកស្ទះ​ផងដែរ។

ចំណែកផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ត្រូវតែធ្វើការតាមដាន​ ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះមុខទំនិញ ខូចគុណភាព​ ទំនិញហួសកាលកំណត់ប្រើប្រាស់​ ជាពិសេសគ្រឿងសម្អាង ដែលលាយលក់​ដោយខុសច្បាប់​ គ្មានច្បាប់អនុញ្ញាត​ ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់ប្រជាពលរដ្ឋ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា​-​វៀតណាម ប្តេជ្ញា​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ព្រំដែន​គោក​ដែល​នៅ​សេសសល់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិជ្ជមានអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមស្ថានទូត

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ចេញអាល់ប៊ុមទោលដំបូង Lisa បំបែក​កំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ហាមចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX ដោយសារគ្មានលេខបញ្ជិកា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services