ព័ត៌មានជាតិ
ក្រុមហ៊ុន ១០ ចូលរួមដេញថ្លៃ គម្រោងអភិវឌ្ឍន៍សង្កាត់ នៅខណ្ឌទួលគោក ក្នុងឆ្នាំ ២០២១
ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា មានក្រុមហ៊ុនចំនួន ១០ បានចូលរួមដេញថ្លៃ នៅព្រឹកថ្ងៃទី ៤ វិច្ឆិកានេះ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ហូត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ហើយក្រុមហ៊ុន ហ៊ានដេញថ្លៃខ្ពស់ជាងគេ នៅក្នុងសង្កាត់ទាំង ១០ នៃមូលដ្ឋានខណ្ឌទួលគោក គឺក្រុមហ៊ុន លីន សុគន្ធា។

លោក ហូត ហៃ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។ មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូតដល់ពេលបិទការដ្ឋាន។

លោក ហួត ហៃ បានបន្តទៀតថា ឆ្នាំ២០២១នេះ ពិភពលោកកំពុងតែជួបវិបត្តិសកលនៃជំងឺកូវីដ-១៩។ សម្រាប់ប្រទេស កម្ពុជាយើង ក៏បានជួបប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នេះ យ៉ាងធ្ងន់ធ្ងរដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។
អាស្រ័យដោយសភាពការណ៍សង្គមត្រូវប្រឈមនឹងការលំបាកដោយសារជំងឺកូវីដ-១៩ ការរៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ត្រូវបានពន្យាពេលរៀបចំមកដល់ពេលនេះ។
ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវសកម្មភាពការងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានរាជធានី ខេត្ត ឱ្យបានត្រឹមត្រូវ និងចូលរួមការពារខ្លួនឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ។

អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហា ជំងឺកូវីដ-១៩នេះ និងបានពិនិត្យតាមដានអំពីសុខភាពធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩និងការធ្វើចត្តាឡីស័ក។
លោក ហួត ហៃ បានមានប្រសាសន៍បន្តទៀតថា ក្រោយការដេញថ្លៃគម្រោងខាងលើនេះ គឺក្រុមហ៊ុន លីន សុគន្ធា ហ៊ានដេញថ្លៃខ្ពស់ជាងគេនៅក្នុងសង្កាត់ទាំង ១០ នៃមូលដ្ឋានខណ្ឌទួលគោក។
លោក ហួត ហៃបាន ណែនាំឱ្យក្រុមហ៊ុនដែលដេញថ្លៃគម្រោងនេះបាន ត្រូវអនុវត្តឲ្យបានល្អទៅតាមគម្រោងនឹងកិច្ចសន្យាជាមួយនឹងអាជ្ញាធរ។ ប្រញាប់អនុវត្តគម្រោងឲ្យបានលឿន ហើយសង្កាត់ត្រូវចុះមើលការដ្ឋានជាប្រចាំផងដែរ។
លោក ហួត ហៃ ក៏បានជំរុញឱ្យក្រុមហ៊ុនរួសរាន់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីអនុវត្តផែនការ សកម្មភាពការងារ របស់ខ្លួនឲ្យបានលឿន ក្រុមហ៊ុនត្រូវតែមានសៀវភៅកត់ត្រា ហើយការសាងសង់ត្រូវតែមានគុណភាពស្របទៅតាមបទដ្ឋានបច្ចេកទេសរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ។
ចំពោះអាជ្ញាធរខណ្ឌ សង្កាត់ គឺជាអ្នកសម្របសម្រួលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដើម្បីសម្រួលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអោយបានលឿន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


