ព័ត៌មានជាតិ
ក្មេងប្រុសអាយុជិត២ខួបរអិលជើងធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់ ខណៈដើរមកពីទិញនំ
ក្មេងប្រុសអាយុទើបជិត២ខួបម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចប្រឡាយលូបង្ហូរទឹកបឹងទំពន់ ស្ថិតនៅខាងក្រោយស្ថាននីយ៍បូមទឹកបឹងទំពន់ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ យៀង សុខលាភ អាយុ១ឆ្នាំ៨ខែ ស្នាក់នៅជាមួយឪពុកម្តាយបង្កើត មានលំនៅឋានក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុក្មេងប្រុសរងគ្រោះបានដើរតែម្នាក់ឯងទៅទិញនំក្បែរផ្ទះហូប លុះទិញរួចក៏ដើរត្រឡប់ទៅផ្ទះវិញ តែក៏បានដើរហួសផ្ទះទៅដល់មាត់ប្រឡាយ ហើយក៏រអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង ។ កំឡុងពេលធ្លាក់នោះដែរមានស្ត្រីម្នាក់ឈ្មោះ ហង់ សេងថា អាយុ៥៨ឆ្នាំ ជាពលរដ្ឋជិតខាងបានឃើញក្មេងប្រុសខាងលើធ្លាក់ចូលទឹក ក៏បានស្រែកឆោរឡោរបង្កអោយមានការភ្ញាក់ផ្អើលតែម្តងទៅ ។ ភ្លាមៗបន្ទាប់ពីដឹងថាក្មេងប្រុសខាងលើត្រូវធ្លាក់ទឹកមកពលរដ្ឋនៅក្នុងតំបន់នោះ ដែលជាអ្នកចេះហែលទឹក បាននាំគ្នាចុះមុជទឹករាវរកក្មេងនោះដែរប៉ុន្តែរាវរកមិនឃើញសោះ ក៏បានរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍ ។

ក្រោយទទួលបានព័ត៌មានហើយនោះ កម្លាំងនគរបាលបានចុះដល់ទីតាំងខាងលើ និងបានសហការជាមួយក្រុមការងារបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងទឹកលេខ៩១១ ដែលមានជំនាញ និងឧបករណ៍គ្រប់គ្រាន់ ក្នុងការចុះមុជរាវរកសពក្នុងទឹក បានរាវរកប្រមាណ២០នាទី ពោលគឺចុះរាវតាំងពីវេលាម៉ោង១៩ និង៣០នាទី ដល់ម៉ោង២០យប់ថ្ងៃខែដដែលទើបរកឃើញសពក្មេងប្រុសរងគ្រោះឃើញ ហើយស្រង់ឡើងមកលើគោកតែម្តង ។ បន្ទាប់ពីរកឃើញសពហើយនោះ គេសង្កេតឃើញក្រុមគ្រួសារសាច់ញាតិបាននាំគ្នាឱបសពក្មេងប្រុសរងគ្រោះ ដោយសម្រែកស្រែកយំគ្រប់ៗគ្នា គួរអោយសង្វែកផងដែរ ។

យ៉ាងណាមិញ ជុំវិញករណីនេះ លោក ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានអោយដឹងថា ក្រោយការរកឃើញសពហើយនោះ ជំនាញបានចុះពិនិត្យលើសពឃើញថា សពពិតជាត្រូវស្លាប់ដោយសារការលង់ទឹកប្រាកដមែន ដោយពុំមែនជាករណីអ្វីផ្សេងឡើយ ម្យ៉ាងក៏មានសាក្សីគ្រប់គ្រាន់តែបានឃើញហេតុការណ៍ផងដែរ ។ ដូច្នោះហើយជុំវិញការស្លាប់របស់ក្មេងប្រុសរងគ្រោះ ឪពុកម្តាយរបស់គេពុំបានធ្វើការប្តឹងប្តល់អ្វីឡើយ ទើបសមត្ថកិច្ចសម្រេចធ្វើលិខិតប្រគល់ទទួលសព ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
អត្ថបទ៖ លីហេង


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


