ព័ត៌មានជាតិ
ដេញភ្ជង់ប្លន់យុវជនម្នាក់បានសម្រេចនៅ ខណ្ឌសែនសុខ
ជនសង្ស័យប្រដាប់អាវុធពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពជិះដេញយុវជនម្នាក់រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជិះម៉ូតូហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IE-7047។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងទៅលេងម្ដាយ ដោយមិនបានបញ្ជាក់ទីកន្លែងនោះទេ ក្រោយទៅលេងម្ដាយរួចហើយ រូបគេក៏បានជិះទៅផ្ទះវិញ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ខណ:កំពុងជិះតាមដងផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីមសង់ មួយគ្រឿងមិនចាំស្លាកលេខ បានជិះដេញពីក្រោយហើយមិនបានបើកភ្លើងនោះទេ។

ជនរងគ្រោះបានបន្តទៀតថា ឃើញដូចនោះរូបគេក៏មានការសង្ស័យហើយក៏បានបន្តដំណើរទៅមុខតិចៗក៏ប្រទះឃើញលោកពូសន្តិសុខម្នាក់កំពុងឈរដើរប្រម៉ូលសំរាមនៅតាមផ្លូវ ដោយដឹងថាសភាពមិនស្រួលរូបគេក៏បានឈប់នៅក្បែរសន្តិសុខនោះដើម្បីឱ្យមានជាគ្នា។ ខណៈនោះជនសង្ស័យបានជិះម៉ូតូហួសទៅមុខបាត់ ដោយឃើញជនសង្ស័យទៅបាត់ រូបគេក៏បានជិះចេញពីកន្លែងសន្តិសុខបន្តទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនជនសង្ស័យជិះម៉ូតូត្រឡប់ក្រោយវិញមកកៀររូបគេឲ្យឈប់ រួចជនសង្ស័យដែលជាអ្នកឌុបបានដកកាំភ្លើងភ្ជង់ ហើយអ្នកជិះខាងក្រោយ បានយកម៉ូតូរូបគេ រួចនាំគ្នាជិះគេចខ្លួនពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅមិត្តភ័ក្ដិឲ្យមកដឹកយកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយពេលដាក់ពាក្យបណ្ដឹងរួចជន រងគ្រោះបានជិះម៉ូតូជាមួយមិត្តភ័ក្ដិចេញទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


