ព័ត៌មានជាតិ
សិស្សជាង ២៥០០នាក់ នៅខេត្តកោះកុង ត្រៀមចូលរួមប្រឡងឌីប្លូម និងបាក់ឌុប នាឆ្នាំនេះ
សិស្សានុ-សិស្សនៅខេត្តកោះកុង ប្រមាណជាង ២៥០០នាក់ នឹងត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានមានប្រសាសន៍ថា សម្រាប់ខេត្តកោះកុងនៅឆ្នាំនេះមាន បេក្ខជនប្រឡងឌីប្លូម និងបាក់ឌុបចំនួន ២៥១៧នាក់។ ក្នុងនោះបេក្ខជនប្រឡងឌីប្លូម ១៥ ២០នាក់ និងមានមណ្ឌលប្រឡងសរុប ៧០មណ្ឌល។

លោកប្រធានមន្ទីរ បានបន្តថា ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ មានបេក្ខជនចូលរួមប្រឡងចំនួន ៩៩៧នាក់។ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្តសរុប ៥០០នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមសរុប៤៩៧នាក់ និមានមណ្ឌលប្រឡងចំនួនពីរ គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង មានចំនួន ២០បន្ទប់ ជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រ និងអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ មានចំនួន ២០បន្ទប់ ជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម។
ឆ្នាំនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១និងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ វិច្ឆិកានេះថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១៦២ ៥៨៩ នាក់ ចែកជា ១៧២២មណ្ឌល និង ៧៣២៧បន្ទប់។
លោកបានបន្តថា ចំណែកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គិតត្រឹមពេលនេះមានបេក្ខជនប្រឡងបាក់ឌុបបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ ចែកជា ២០៤មណ្ឌលនិង ៤៦៥១បន្ទប់។
លោក ង៉ែត ឡឹង បានបញ្ជាក់ថា ការប្រឡងនេះ ក្រសួងបានណែនាំឲ្យបង្កើតអនុគណៈកម្មការ សុខភាពសិក្សាក្នុងយន្តការ នៃកិច្ចដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវត្រៀមបន្ទប់សង្គ្រោះបឋម តាមមណ្ឌលប្រឡង។
លោកបានបន្ថែមថា ចំណែកគណៈកម្មការកំណែ សូមឲ្យមានជ្រើសរើសដោយប្រុងប្រយ័ត្ន ពិនិត្យលក្ខខណ្ឌអាយុ ៥០ឆ្នាំចុះ សុខភាពសាមីខ្លួន ត្រូវធ្វើស្វ័យប្រកាសចំពោះសុខភាពខ្លួន ប្រាកដថា គ្មានជំងឺ ជាពិសេសកូវីដ គ្មានគ៌ភជិតគ្រប់ខែសម្រាល ឆ្លងកាត់ការធ្វើ Rapid Test ជាដើម ទើបត្រូវបានជ្រើសរើសជាគណៈកម្មការកំណែ ហើយត្រូវរៀបចំជាក្រុមកំណែតូចៗ៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


