ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី សរសើរ អាជ្ញាធរពុះពារការលំបាក ទប់ស្កាត់កូវីដ រហូតឈានដល់ការបើកប្រទេសឡើងវិញ
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះ បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ ដែលបានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈពិសេសលើការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលបានឈានទៅដល់ការចូលរួមបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញនាពេលបច្ចុប្បន្ននេះ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះដែរ ក្រៅពីការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ជុំវិញបញ្ហាទាំងប៉ុន្មានខាងលើនេះហើយ លោក ម៉ប់ សារិន ក៏កោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញផងដែរ លើការងារពន្ធដា ដោយអាជ្ញាធររាជធានីភ្នំពេញបានប្រមូលចំណូលពន្ធ ១០ ខែកន្លងមកបានលើសផែនការ នឹងសូមលើកទឹកចិត្ត បន្តបង្កើនការប្រមូលពន្ធចំណូលពីរខែចុងឆ្នាំនេះឲ្យអស់លទ្ធភាពថែមទៀត ព្រោះនេះគឺជាចំណូលដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បន្ថែមពីលើនេះទៀត ប្រធានក្រុមប្រឹក្សារាជធានីរូបនេះ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបង្ក្រាបបទល្មើសផ្សេងៗ បានយ៉ាងល្អប្រសើរពិសេសគឺការយកចិត្តទុកដាក់បង្ក្រាបក្មេងទំនើងបាន ៤៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធបាន៦០នាក់។
ក្រៅពីនេះទៀតការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវ លប់សំបុកមាន់បានច្រើនកន្លែង ច្រើនផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍។ លោក ម៉ប់ សារិន ក៏បានសម្តែងការកោតសរសើរផងដែរ ចំពោះសកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញលើការស្ដាអណ្ដូងលូ ការកាយសំរាម បើកផ្លូវទឹកអោយហូរដល់ស្ថានីយ បានទាន់ពេលវេលា ធ្វើឲ្យការជន់លិចមានរយៈពេលខ្លី។

បន្ថែមលើនេះទៀតផងដែរ ការគ្រប់គ្រង ការងារបរិស្ថាន អនាម័យនិងការគ្រប់គ្រងសំណង់សំណង់រឹងរដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តបានយ៉ាងល្អប្រសើរផងដែរ។
ក្នុងឱកាសនោះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់រាជធានីភ្នំពេញពាក់ព័ន្ធនឹងបញ្ហាសំរាម តែងតែមានប្រឈម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តការគ្រប់គ្រងទុកដាក់សំរាមនេះបានល្អប្រសើរ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ពោលគឺ ក្រោយពីបើកអោយមានការប្រកួតប្រជែងការប្រមូលសំរាមពីក្រុមហ៊ុនចំនួន៣នោះ ឃើញថាសំរាមនៅរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន។
ទោះជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងណា អោយបញ្ហាសំរាមនេះ មានភាពល្អប្រសើរជាងមុន ពិសេសធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលើការទុកដាក់សម្រាប់នេះឲ្យបានល្អប្រសើរ។
លោកឃួង ស្រេងបន្តទៀតថា គ្រប់កិច្ចការងារទាំងអស់ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនអាចទទួលបានជោគជ័យឡើយ។ ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញតែងធ្វើការផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាអោយប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញយើង។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទអាជ្ញាធររាជធានីភ្នំពេញនឹងបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោក ម៉ប់ សារិន ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជាថ្មីម្ដងទៀត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ជាមួយសមាជិក សមាជិការក្រុមប្រឹក្សាចំនួន២៦រូបទៀត៕
អត្ថបទៈ ស្រីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


