Connect with us

ព័ត៌មានជាតិ

កាប់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដល់ក្នុងបន្ទប់ដេក សមត្ថកិច្ចដាក់ការសង្ស័យជាករណីគំនុំ

បានផុស

នៅ

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង ​ម្នាក់ ត្រូវបាន​ឃាត.ក ​កាប់ចំនួន៧កាំបិតបណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម រួច​យក​សម្ភារៈមួយចំនួនធំគេចខ្លួន​បាត់ស្រមោល ដោយករណីនេះ​ត្រូវបាន​គេ​សង្ស័យថា អាចជា​រឿង​គំនុំ​។​

ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៨និង​៣១​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង នៅ​ចំណុច​ទួល​គ្រួស ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញបាន​​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សេង វិសាល អាយុ​៥២​ឆ្នាំ មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង មាន​ទីលំនៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំនួន​៧​កាំបិត បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង គឺ​ក្នុង​បន្ទប់​លើ​គ្រែ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយបានប្រមូលសម្ភារៈរបស់ជនរង​គ្រោះ​រួមមាន​ ម៉ូតូ​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃ​អាយ​ហ្វូន ០៣​គ្រឿង និង​ចិញ្ចៀនពេជ្រ​០១​វង់​។​

បច្ចុប្បន្ន​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ជំនាញ កំពុង​ធ្វើ​កោសល្យ​វិ​ច័យ​លើ​សាកសព ដើម្បី​ស្វែង​រកមុខ​ជន​សង្ស័យមកផ្ដន្ទាទោសតាម​នីតិវិធី​។ ចំពោះ​សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម