ព័ត៌មានជាតិ
កសិករខេត្តរតនគិរីរីករាយជាមួយទិន្នផលសណ្តែកសៀងនិងតម្លៃខ្ពស់ជាងឆ្នាំមុន
កសិករខេត្តរតនគិរីរីករាយជាមួយផលសណ្តែងកសៀងដែលទទួលបានទិន្នផលខ្ពស់និងមានតម្លៃល្អ ,ខណៈការប្រមូលផលសណ្តែកសៀងត្រៀបបញ្ចប់ រដូវកាលដោយទទួលបានបានទិន្នផលជាង ៥០០០ តោន លើផ្ទៃដីជាង ៤០០០ ហិកតា ឯតម្លៃវិញ ២៥០០ រៀលក្នុងមួយគីឡូក្រាម។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី លោក សយ សូណា បានឲ្យដឹងថា ការប្រមូលផលសណ្តែកសៀងនៅក្នុងខេត្តរតនគិរីបាន ឈានជិតដល់ការបិទរដូវកាលប្រមូលផលហើយ ។

លោកបន្តថា ឆ្នាំនេះដោយសារមិនខូចដោយសារទឹកភ្លៀងធ្វើឲ្យការប្រមូលផលសណ្តែកសៀងលើ ផ្ទៃដីជាង៤០០០ហិកតា ទទួលបានទិន្នផលសរុបប្រមាណជាង ៥ ០០០ តោនច្រើនជាងឆ្នាំ២០២០ ។ ចំណែកតម្លៃក៏ល្អគឺលក់បាន២.៥០០រៀលក្នុង មួយគីឡូក្រាម ដែលកាលពីឆ្នាំ ២០២០ តម្លៃសណ្តែកសៀង ១ គីឡូក្រាមបានត្រឹមពី១.៨០០រៀលទៅ២.០០០រៀល ប៉ុណ្ណោះ។

លោកប្រធានមន្ទីរបានបន្តថា ការប្រមូលផលសណ្តែកសៀងមកដល់ពេលនេះ(១១ វិច្ឆិកា)ជិតអស់ហើយប្រមូលបានប្រមាណជា៥ពាន់តោនដោយក្នុង មួយហិកតាបានផលពី ១ តោនកន្លះ ទៅ២តោន ល្អជាងកាលពីឆ្នាំមុនដែលភាគច្រើនបានខូចដោយសារទឹកភ្លៀងកើតមានចំពេលកំពុងប្រមូលផលធ្វើ ឱ្យសណ្តែកដុះខូចអស់ច្រើន។ សណ្តែកសៀងក្នុងខេត្តរតនគិរីត្រូវបានឈ្មួញប្រមូលទិញយកទៅលក់នៅប្រទេសវៀតណាម៕
ដោយ ៖ ណារី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


