Connect with us

ព័ត៌មានជាតិ

តំបន់​ប្រវត្តិសាស្រ្ត​សង្រ្គាម ១៤ កន្លែង​ មិន​អាច​រំលង​បាន​ បើ​ទៅ​លេង​​ខេត្ត​ឧត្តរមានជ័យ

បានផុស

នៅ

ស្ថិត​នៅ​ឆ្ងាយ​ជាប់ព្រំដែនថៃ ខេត្ត​ឧត្តរមានជ័យមាន​​សក្តានុពលទេសចរណ៍​យ៉ាងច្រើន​អនេក។

​លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​ឧត្តរមានជ័យ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជិត ៤០ កន្លែង។ ​ក្រៅពី​តំបន់ប្រាសាទ​បុរាណ ធម្មជាតិ គឺ​មរតកតំបន់សង្គ្រាម ខណៈ​ខេត្ត​នេះ​ជា​តំបន់​សមរភូមិ​ប្រយុទ្ធចុងក្រោយ​ មាន​​បន្សល់​ទុក​ស្លាកស្នាមប្រវត្តិសាស្រ្ត​​ ដែល​ភ្ញៀវ​ទេសចរណ៍​ប៉ង​ប្រាថ្នា​ចង់​ស្វែងយល់។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ អតីត​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម​មាន​រមនីយដ្ឋាន​ទេសចរណ៍​សង្រ្គាម ១៤ កន្លែង សម្រាប់​ភ្ញៀវ​ទស្សនា​។

កម្ពុជា​ថ្មី​សូមណែនាំបង្ហាញ​តំបន់​ទេសចរណ៍ និង​តំបន់ប្រវត្តិសាស្រ្ត​នៅខេត្ត​ឧត្តរមានជ័យ​។

រមណីយដ្ឋានទេសចរណ៍ ​ និងតំបន់ប្រវត្តិសាស្ត្រសង្គ្រាមទាំង ១៤ចំនុច

-ផ្ទះតាម៉ុកសារៈមន្ទីរ ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំង​ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

កន្លែងដុតខ្មោចប៉ុលពត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-កន្លែងដុតខ្មោចប៉ុលពត ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ​៨៤គ.ម ពីទីរួមខេត្ត។

-កន្លែងកាត់ទោសប៉ុលពត ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩៥គ.ម ពីទីរួមខេត្ត។

-ផ្ទះតាម៉ុក ផ្ទះកណ្តាល លើខ្នងភ្នំដងរ៉ែក ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ១០០គ.ម ​ពីទីរួមខេត្ត។

-កន្លែងកែឆ្នៃគ្រាប់​កាំភ្លើងលើភ្នំ២០០ ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩៥ គ.ម ពីទីរួមខេត្ត។

ផ្ទះប៉ុលពត ខៀវ សំផន

-ផ្ទះប៉ុល ពត ខៀវ សំផន ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ១១០គ.ម ពីទីរួមខេត្ត។

-ឃ្លាំងដាក់សម្ភារៈជើងភ្នំ ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩០គ.ម ពីទីរួមខេត្ត។

-កន្លែងដុតខ្មោចសុនសេន ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៧គ.ម ពីទីរួមខេត្ត។

-ស្រែគំរូ ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៦គ.ម ពីទីរួមខេត្ត។

-ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំង ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៦គ.ម ពីទីរួមខេត្ត។

-បឹងអន្លង់វែង ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

-អតីតទីកន្លែងមន្ទីរពេទ្យតាម៉ុក ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

សាលារៀនតាម៉ុក

-អតីតទីកន្លែងសាលារៀនតាម៉ុក ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

-ស្ពានតាម៉ុក ជា​តំបន់​ប្រវត្តិសាស្ត្រសង្គ្រាម មាន​ទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

តំបន់មានសក្តានុពលទេសចរណ៍ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍​ ​និងសហគមន៍ទេសចរណ៍

-ទំនប់ស្ទឹងស្រែងទី១ (ទំនប់ចុងកាល់) ជាតំបន់សក្តានុពលកែច្នៃ មាន​ទីតាំង​នៅ​ភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ មានចម្ងាយ ៥៥គ.ម ពីទីរួមខេត្ត កម្សាន្ត​បានរដូវវស្សាពី (ខែឧសភា ដល់ខែតុលា)។

-ទំនប់ស្ទឹងស្រែងទី២ (អាតោ) ជាតំបន់សក្តានុពលកែច្នៃ មាន​ទីតាំង​នៅ​ភូមិអាតោ ឃុំពង្រ ស្រុកចុងកាល់ មានចម្ងាយ ៥៨ គ.ម ពីទីរួមខេត្ត។

-ទំនប់ថ្មី ជាតំបន់សក្តានុពលកែច្នៃ មាន​ទីតាំង​នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានចម្ងាយ ៦៥ គ.ម ពីទីរួមខេត្ត។ ​

-ទឹកធ្លាក់អូរស្វាយ ជា​តំបន់​ធម្មជាតិមាន​ទីតាំង​នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១០៥​គ.ម ពីទីរួមខេត្ត។

ទឹកធ្លាក់អូរស្វាយ

-ទឹកធ្លាក់ដាចំប៉ី ជា​តំបន់​ធម្មជាតិមាន​ទីតាំង​នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង មានចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។ ​

-រលុះធំ ជា​តំបន់​ធម្មជាតិមាន​ទីតាំង​នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង មានចម្ងាយ ១៨គ.ម ពីទីរួមខេត្ត។ ​

-សង្ឃរុក្ខវ័ន ជា​សហគមន៍​ទេសចរណ៍​មាន​ទីតាំង​នៅភូមិឈូកមាស ឃុំកូនក្រៀល ស្រុកសំរោង មានចម្ងាយ ៤២គ.ម ពីទីរួមខេត្ត។ ​

-ភ្នំ​ដងរែកសម្រែកព្រៃស្រស់ ជា​សហគមន៍​ទេសចរណ៍មាន​ទីតាំង​នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល មានចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។ ​

-ទឹកធ្លាក់អូរទឹកចោល ជា​តំបន់​ធម្មជាតិមាន​ទីតាំង​នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ២៦ គ.ម ពីទីរួមខេត្ត។

-សហគមន៍សាមគ្គី ជា​សហគមន៍​ទេសចរណ៍​មាន​ទីតាំង​នៅភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ២៧គ.ម ពីទីរួមខេត្ត។ ​

កន្លែងដែលមានសក្តានុពលទេសចរណ៍ ធម្មជាតិ កែច្នៃ (សួន កម្សាន្ត)

-សួនលំហែជើងភ្នំជប់គគី ជា​តំបន់​កែច្នៃ មាន​ទីតាំង​នៅ​ភូមិចាន់ក្រហម ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ៥៥ គ.ម ពីទីរួមខេត្ត។

-បឹងស្នោ ជា​តំបន់សក្តានុពលប្រាសាទប្រវត្តិសាស្ត្របុរាណ មាន​ទីតាំង​នៅភូមិឈូក ឃុំសំរោង ស្រុកសំរោង។ ​

កសិ-ទេសចរណ៍ និងអេកូទេសចរណ៍

-មន្ទីរពិសោធន៍កសិកម្មកូនគ្រៀល ជា​តំបន់​កសិ​ទេសចរណ៍​មាន​ទីតាំង​នៅក្រុងសំរោង ទីរួមខេត្ត។

-ចំការឬស្សី ជា​តំបន់​កសិ​ទេសចរណ៍​មាន​ទីតាំង​នៅស្រុកអន្លង់វែង។

កន្លែងទេសចរណ៍វប្បធម៌ ប្រាសាទប្រវត្តិសាស្ត្របុរាណ

-ប្រាសាទតាមាន់ ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល មាន​ចម្ងាយ ៥០គ.ម ពីទីរួមខេត្ត។ ​

ប្រាសាទតាមាន់

-ប្រាសាទតាក្របី ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិគូរ, ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ៥៥គ.ម ពីទីរួមខេត្ត។

-ប្រាសាទត្រពាំងប្រាសាទ ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១១០គ.ម ពីទីរួមខេត្ត។

-ប្រាសាទព្រហ្មកិល ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ មានចម្ងាយ ៣២គ.ម ពីទីរួមខេត្ត។

-ស្ពានទ័ព ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិជើងទៀន,ឃុំជើងទៀន ស្រុកចុងកាល់ មានចម្ងាយ ៣២គ.ម ពីទីរួមខេត្ត។

-ប្រាសាទជ័យក្បូរ ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ មានចម្ងាយ ២៥គ.ម ពីទីរួមខេត្ត។

-ប្រាសាទល្បើកស្មោច ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិខ្ទំ ឃុំកូនក្រៀល ស្រុកសំរោង មានចម្ងាយ ១១.៧គ.ម ពីទីរួមខេត្ត។

-ប្រាសាទធំ (ប្រាសាទអូរសា្វយ) ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១២០គ.ម ពីទីរួមខេត្ត។

-វត្តប្រាសាទរាជាសំរោង ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង។

-ប្រាសាទខ្នារ ជា​តំបន់សក្តានុពល​ប្រាសាទ​បុរាណ​មាន​ទីតាំង​នៅភូមិត្រពាំងត្រាវ ឃុំបន្សាយរាក់ ស្រុកសំរោង មានចម្ងាយ ២០គ.ម ពីទីរួមខេត្ត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម