ព័ត៌មានជាតិ
ក្រសួងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ជំរុញផ្សារភ្ជាប់ទំនាក់ទំនងប្រជាជនទ្វីបទាំងពីរឱ្យកាន់តែជិតស្និទ្ធ
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដើម្បីអបអរសាទរ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា។
ការរៀបចំហោស្រពនេះ គឺជាស្មារតី និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនទ្វីបអាស៊ី និងប្រជាជនទ្វីបអឺរ៉ុបអឺរ៉ុប ដើម្បីផ្សារទំនាក់ទំនងឱ្យជិតស្និទ្ធឡើង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ីអឺរ៉ុប នឹងរៀបចំវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការអមផ្លូវការមួយ ក្នុងចំណោមព្រឹត្តិការអមផ្សេងៗទៀត ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្ដូរសិល្បៈ រវាងអាស៊ី និងអឺរ៉ុប។
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ ២០២១ ក្រោមចំណងជើងថា ” អាស៊ី និងអឺរ៉ុប៖ ចំណងវប្បធម៌” គឺជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។

នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង ៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុបជាង ១០០ នាក់ នឹងបង្ហាញអំពីភាពចម្រុះនៃវប្បធម៌ដ៍សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៍អស្ចារ្យ ពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្ដែងល្ខោន របាំ តន្ដ្រី ការតាំងពិព៌ណ និងវេទិកាជជែកពិភាក្សា។
កម្មវិធីបើកឆាកមហោស្រពនេះ សម្រាប់ជាការជូនដំណឹងដល់ទស្សនិកជនផ្ទាល់ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិច ចាប់ពីថ្ងៃទី ១៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។
ព្រឹត្តិការណ៍បើកមហោស្រពជាផ្លូវការ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នឹងមានការបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយដែលមានចំណងជើងថា “កម្ពុជាលម្អដោយវប្បធម៌ចម្រុះ” ដែលមានការសម្ដែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្ដែងដោយសិល្បករខ្មែរ និងសិល្បករនៃបណ្ដាប្រទេសដៃគូ ASEM ផងដែរ។
ការសម្ដែងនេះរួមមាន៖ របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ របាំប្រជាប្រិយ បង្ហាញពីពិធីគោរពសែនព្រេនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់ របាំបុកល័ក្ខ ជារបាំបង្ហាញក្ដីស្រលាញ់ រីឯរបាំស្រូវ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពលស្វាហាប់ ភាពវិជ្ជមានរបស់យុវជនកម្ពុជា។
ចម្រៀងអូប៉េរ៉ា នៃក្រុមម៉ូហ្សាត នៅអង្គរ ដែលជាស្នាដៃបង្ហាញភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈមធ្យោបាយសិល្បៈ និងរបាំទង់ជាតិអាស៊ី-អឺរ៉ុប។
លោក គឹម ពិនន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពនេះ គឺជាព្រឹត្តិការណ៍មួយ រៀបចំឡើងសម្រាប់អបអរសាទរ នូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ដែលជាកិច្ចប្រជុំកំពូល។
ការរៀបចំនេះ គឺជាការបង្ហាញ ពីស្មារតី នឹងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៅទ្វីបអាស៊ី និងប្រជាជនទ្វីបអឺរ៉ុប ដើម្បីផ្សារទំនាក់ទំនងឱ្យជិតស្និទ្ធឡើង ហើយតាមរយៈវប្បធម៌នេះ នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ដែលនឹងធ្វើឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងទ្វីបទាំងពីរ។
អ្នកដែលរៀបចំ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងសហភាពអឺរ៉ុប និងមូលនិធិអាស៊ីអឺរ៉ុប។
ក្នុងរយៈពេល ៥ ថ្ងៃនៃមហោស្រពចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ព្រឹត្តិការណ៍សិល្បៈតំណាងឱ្យដៃគូអាស៊ី-អឺរ៉ុបជាង ២០ រួមមានការសំដែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សីល្បៈសូន្យរូប ការតាំងពិព៌ណ និងវេទិការពិភាក្សាជាមួយសិល្បករ នឹងត្រូវបង្ហាញជាផ្លូវការលើកគេហទំព័រ www.ASEMculturalfestival.com។ កម្មវិធីផ្ទាល់នៅកន្លែងមហោស្រពរួមមាន៖ ការតាំងពិព៌ណសិល្បៈចំនួន៦ គម្រោងដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន ៤ នៅរោងភាពយន្ត Major Cineplex នៅរាជធានីភ្នំពេញ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


