ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញសមត្ថកិច្ចរក្សាសន្តិសុខ និងពង្រឹងឲ្យខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកអុំទូក
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបាន ជំរុញឲ្យកងកម្លាំងប្រដាប់អាវុធអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឲ្យបាន នូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាល្ងាចថ្ងៃទី ១៥ខែវិច្ឆិកានេះនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះ ការឈប់សំរាកក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តមកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឲ្យមានការប្រចាំការទាំងសមត្ថកិច្ចទាំងអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធមួយចំនួន។

លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាជំងឺកូវីដ-១៩មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើង ត្រូវតែបន្តការយកចិត្តទុកដាក់អោយខ្លាំងក្លាដដែល ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន។ បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវា ចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំង covid-19 បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន៤៩៨៤៣នាក់។ ក្រៅពីនេះលោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់លើការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញផងដែរ ពោលគឺ បើបងប្អូនប្រជាពលរដ្ឋដែលមិនអាចមកទទួលការចាក់វ៉ាក់សាំងបាន ដោយសារបញ្ហា ពិការភាពជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ក៏ជាបញ្ហាដែលលោកឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងស្អាតមានបរិស្ថានល្អ។ បន្ថែមពីនេះលោកឃួង ស្រេង នៅបានជំរុញឲ្យក្រុមសមត្ថកិច្ចដូចជាអាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាពការលួចបើកខារ៉ាអូខេ ក្លឹបកម្សាន្តនិងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជាភោជនីយដ្ឋានទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើ ពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ