ព័ត៌មានជាតិ
ចេញហើយ លទ្ធផលជាប់ធ្លាក់បេក្ខជនប្រឡងឌីប្លូមមណ្ឌលរាជធានីភ្នំពេញ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញមានប្រសាសន៍ថា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង ១៥ វិច្ឆិកា ២០២១មានចំនួនជាង១៣០០០នាក់ ស្មើនឹងជាង៩៤ភាគរយ ក្នុងចំណោមបេក្ខជនមកប្រឡងជាង១៤០០០នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី២២វិច្ឆិកានេះថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ ដោយមានមណ្ឌលប្រឡងសរុប៦៣ មណ្ឌល ត្រូវជា៦៤៧បន្ទប់ក្នុងនោះមានបេក្ខជនចុះឈ្មោះសរុប១៥៣១៣ នាក់ ស្រី៧៨៣២នាក់ និងមានបេក្ខជនមកប្រឡងសរុប១៤៥០៦នាក់ ស្រី ៧៤៩៨នាក់។
ក្នុងចំណោមបេក្ខជនមកប្រឡងសរុប១៤ ៥០៦នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់សរុប ១៣៧០៩ នាក់ ស្រី ៧១៨៦ នាក់ស្មើ ៩៤,៥១ភាគរយ ស្រី ៩៥,៨៤ភាគរយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា លទ្ធផលប្រឡងឌីប្លូមបានប្រកាសនៅថ្ងៃ២២ វិច្ឆិកា ២០២១នេះ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអនឡាញរបស់មណ្ឌលប្រឡង។

លោកបានបន្តថា ការផ្សាយលទ្ធផលប្រឡងឌីប្លូម អាចមានម៉ោងផ្សព្វផ្សាយផ្សេងៗគ្នា អាស្រ័យទៅលើការរៀបចំរបស់គ្រឹះស្ថាននីមួយៗ ។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅឆ្នាំនេះ មានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៥និង១៦វិច្ឆិកា។ តាមការគ្រោងទុកមានបេក្ខជនចូលរួមប្រឡងចំនួន ១៦២ ៥៨៩ នាក់ នារី ៨៧ ៨៧១នាក់មានចំនួន១៧២២មណ្ឌលចែកជា ៧៣២៧បន្ទប់។
នៅឆ្នាំមុនទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងក៏ដោយ ក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានអ្នកធ្លាក់ឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


