ព័ត៌មានជាតិ
រថយន្តទំនើបជនជាតិចិន២គ្រឿង សង្ស័យដឹករបស់ខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ត្រួតពិនិត្យ
រថយន្តជនជាតិចិនស៊េរីទំនើបចំនួន២គ្រឿងដែលសមត្ថកិច្ចសង្ស័យដឹកជញ្ជូនរបស់ខុសច្បាប់ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឃាត់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្រួតពិនិត្យ។

រថយន្តជនជាតិចិនទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចកែងវត្តព្រះអង្គធំ ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តស៊េរីទំនើបរបស់ជនជាតិចិនខាងលើមានអ្នកបើកបរនិងអ្នកជិះរួមដំណើរចំនួនបួនទៅប្រាំនាក់បានចេញពីព្រំដែនកម្ពុជា-ឡាវ ដែលគេសង្ស័យថាដឹកនាំរបស់គេចពន្ធខុសច្បាប់ ត្រូវបានសមត្ថកិច្ចព្រំដែនរាយការណ៍ ហើយត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើស ធ្វើការចាំស្ទាក់នៅចំណុចគីឡូ៨ ស្ថិតក្នុងសង្កាត់សាមគ្គី បានដេញចូលមកដល់ទីរួមខេត្តស្ទឹងត្រែងទើបឃាត់បាន។

ប្រភពបន្តថា រថយន្តទាំងពីរគ្រឿងជាស៊េរីរថយន្តទំនើបម៉ាកឡុងគ្រីស័រ៥៧០ ពណ៌ខ្មៅនិងមួយគ្រឿងទៀតម៉ាកអាល ហ្វាតពណ៌ខ្មៅ ដោយមិនទាន់ដឹងដឹកអីច្បាស់លាស់ ឃើញតែកេសបួនជ្រុងពណ៌ស លាយទឹកដោះគោ នៅក្នុងរថយន្ត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង កំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង គេមិនទាន់ដឹងថារថយន្តទាំង២គ្រឿងនេះ ដឹកអ្វីនៅឡើយនោះទេ គ្រាន់តែគេឃើញមានកេះប្រអប់បួនជ្រុង ហើយសមត្ថកិច្ចក៏មិនទាន់ទម្លាយឱ្យដឹងដែរ៕
ដោយ ៖ ងិនលីម

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


