ព័ត៌មានជាតិ
មន្ត្រីចូលរួមដាំកូនឈើ២ ពាន់ដើម លើដីដែលដកហូតបាន ២ ពាន់ហិកតា
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការប្រមាណជាង ៥០០ នាក់ ដាំដុះកូនឈើព្រៃលិចទឹកមានដើមរាំង និងដើមរំដេញចំនួន ២០០០ ដើម នៅលើដីលិចទឹកចំនួន ២ ពាន់ហិកតា នៅតំបន់គោកព្រះ ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលដកហូតពីជនខិលខូច។

លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងថា ការដាំដើមឈើព្រៃលិចទឹកឡើងវិញនៅថ្ងៃនេះ គឺជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ដារឡើងវិញ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ដើម្បីបង្កើនព្រៃលិចទឹកឲ្យសម្បូរដូចដើមឡើងវិញ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា សម្រាប់ខេត្តកំពង់ឆ្នាំង នឹងត្រូវដាំកូនឈើព្រៃលិចទឹកចំនួន ២០ ម៉ឺនដើមឡើងវិញនៅ ក្នុងតំបន់លិចទឹកគោកព្រះនេះ។
ចំណែកតាមបណ្ដាស្រុក ក្រុង មួយចំនួនទៀត នៅតាមតំបន់ ៣នៃព្រៃលិចទឹក ដែលរងការបំផ្លាញ ក៏ត្រូវដាំដុះដើមឈើព្រៃលិចជាបន្តបន្ទាប់នៅថ្ងៃខាងមុខផងដែរ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


