Connect with us

ព័ត៌មានជាតិ

តារាបាល់ទាត់ និងអ្នកសិល្បៈល្បីៗ​របស់កម្ពុជា គាំទ្រ​​ See You Soon​ព្រឹត្តិការណ៍​​ជើង​ឯក​​ពិភព​លោក​​ ​M3 World Championship ​​យ៉ាងគគ្រឹកគគ្រេង​

បានផុស

នៅ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ជើងឯក​ពិភព​លោក M3 World Championship ឆ្នាំ​២០២១​សម្រាប់​វិញ្ញាសា​ Mobile Legends: Bang Bang ដែល​​មាន​ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​​ជាតិ​កម្ពុជា​ចូលរួម និង​មាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​តារា​សិល្បៈ​ និង​អ្នក​គាំទ្រ​កម្ពុជា​ នឹង​ចាប់​ផ្តើម​បើកទំព័រ​ប្រវត្តិ​សាស្ត្រ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៦ ខែ​ធ្នូ ស្អែកនេះ ​នៅ​ប្រទេស​សិង្ហបុរី។

ក្រុម​ខ្លាំង​ទាំង​អស់​ចំនួន​​១៦​មក​ពី​​ទាំង​ពិភព​លោក ​​​ត្រូវ​ប្រជែង​គ្នា​ ដើម្បី​គ្រង​ជើង​​ឯក​ M3 World Championship  ដែល​មាន​ប្រាក់​រង្វាន់​សរុប​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់ ​​៨​ម៉ឺន​ដុល្លារ​អាមេរិក។ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​៤​ពូល ​ដែ​ក្នុង​មួយ​ៗ​ពូល​​មាន ​៤​ក្រុម​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ឡើង​ទៅ​វគ្គ​បន្ត។

ក្រុម​ទាំង​១៦​ រួមាន ​ក្រុម BEDEL (តួកគី), BLACKLIST INTERNATIONAL (ហ្វីលីពីន), BTK (អាមេរិក​ខាង​ជើង), EVOS SG (សិង្ហបុរី), GX SQUAD (តំណាង​មជ្ឈិមបូព៌ា), KEYD STARS (ប្រេស៊ីល), MALVINAS GAMING (អាមេរិក​ឡាទីន), NATUS VINCIRE (ក្រុម​តំណាង​មក​តំបន់​ CIS), ONIC ESPORT (ឥណ្ឌូណេស៊ី), ONIC PH (ហ្វីលីពីន)​, RED CANIDS (ប្រេស៊ីល), RRQ HOSHI (ឥណ្ឌូណេស៊ី), RSG SG (សិង្ហបុរី), See You Soon (កម្ពុជា), TEAM MSG (ម៉ាឡេស៊ី) និង​ TODAK (ម៉ាឡេស៊ី)។

អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​បំផុត​នោះ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​បុគ្គល​ល្បី​ៗ​នៅ​ប្រទេស​កម្ពុជា​ទាំងតារា​សិល្បៈ​ និង​​កីឡាករ​បាល់ទាត់ ក៏​ដូច​ជា​អ្នក​ដែល​ល្បី​ល្បាញ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គមផងដែរ។

ជាក់​ស្តែង​តារា​បាល់ទាត់​ដែល​ជា​អាយដល​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា ចាន់ វឌ្ឍនាកា ក៏​ចាប់​អារម្មណ៍ និង​លើក​ទឹក​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍ ក៏​ដូច​ជា​ក្រុមអេឡិចត្រូនិក​​ជម្រើស​ជាតិ​កម្ពុជា​ See You Soon ដែរ។

រហស្សនាម «CV11» បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​បណ្តាញ​សង្គម​ថា ៖«កុំ​ភ្លេច​ថា សំណាងមិន​អាច​យក​ឈ្នះ​ការ​ខំ​ប្រឹង​ប្រែង​បាន​ទេ។ សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​យក​ជ័យជម្នះ​ឲ្យ​កម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ខ្សែ​ការពារ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ក៏​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កម្ពុជា​ដែរ។ សមាជិក​ក្លឹប​វិសាខា​បាន​និយាយ​ថា ៖«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​ក្រុម​កម្ពុជា​មាន​ឱកាស​ចូលរួម​ប្រកួត​លំដាប់​ថ្នាក់​ពិភព​លោក។ ខ្ញុំ​សូម​ជូន​ពរ​កីឡាករ Mobile Legends ឲ្យ​ពួក​គាត់​ធ្វើ​បាន​ល្អ និង​យក​ជ័យជម្នះ​សម្រាប់​កម្ពុជា»។

ចំណែក​នារី​រូប​ស្រស់​ និង​ជា​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ពេជ្រ ចរណៃ បាន​ចែក​រំលែក​គំនិត​​ថា ៖«មិន​ថា​ បរាជ័យ​ប៉ុន្មាន​​ដង​ទេ​ ឲ្យ​​តែ​នៅ​មាន​ជីវិត​ យើង​នៅ​តែអាច​ចាប់​ផ្ដើម​ម្ដងទៀត​បាន។ នាង​ខ្ញុំ​សូម​ជូន​ពរ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​​អ្នក​ទាំង​អស់​គ្នា​ដើម្បី​យក​ពាន​ក្នុង​ការ​ប្រកួត M3។ ស៊ូៗ ស៊ូ»។

រឹត​តែ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​អស្ចារ្យ និង​ផ្តល់​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ប្រទេសរំភើប​សប្បាយ​បំផុត​​​គឺ​វត្តមាន​ម្ចាស់​ឧបត្ថម្ភ និង​​ដៃគូ​សហការ​ ​មាន​ដូច​ជាក្រុម​ហ៊ុន​ទូរសព្ទ Smart, ភេសជ្ជៈ​ Sting, ធនាគារ​ស្ថាបនា, ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Foodpanda និងរថយន្ត LMCar។

តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា ចិត្ត​ កញ្ចនា  4T5 ជី ដេវីត និង​​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ហើយ​បាន​និពន្ធ​បទ​ចម្រៀង​ចំណង​ជើង”អាណា​ចក្រ​អ្នក​ចម្បាំង Kingdom of Warriors”ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា។

សូម​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា See You Soon ជា​ជើង​ឯក​ពី​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ MPL KH Champion ឆ្នាំ​២០២១​ ដែល​បាន​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​​ជា​លើក​ដំបូងក្នុង​​​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​នេះ។

ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ចូល​​ទៅ​រក​ផេក​ផ្លូវ​ការ Mobile Legends: Bang Bang និង​ការ​ផ្សាយ​ផ្ទាល់​តាម​អនឡាញ​មាន​តែ​នៅ​លើ​ផេក​ផ្លូវ​ការ MLBB  និង​ Smart ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម