ព័ត៌មានជាតិ
លោក ជា សុផារ៉ា កំពុងចុះត្រួតពិនិត្យដល់ទីតាំងទន្ទ្រានដីព្រៃលិចទឹកនៅខេត្តបាត់ដំបង
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ ព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងជាក់ស្តែង និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកមោងឫស្សី ស្រុកឯកភ្នំ ស្រុកថ្មគោល និងស្រុកសង្កែ ខេត្តបាត់ដំបង។
ផ្ទៃដីលិចទឹកជិត ៩០០ហិកតាបន្ថែមទៀត ត្រូវបានក្រុមការងារជំនាញរកឃើញជាបន្តបន្ទាប់នៅ ថ្ងៃទី ៤ ខែធ្នូនៅពេលដែលលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះផ្ទាល់ដល់ទីតាំងកាប់ទន្ទ្រានឈូសឆាយបំផ្លាញព្រៃលិចទឹកតំបន់ ៣ ដើម្បីកាន់កាប់ដោយខុសច្បាប់ដែលចំណុចខាងលើនេះត្រូវបានក្រុមល្មេីសសាបព្រោះស្រូវថ្មីៗ និងឈូសឆាយបន្ថែមវាតពង្រីកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ការចុះពិនិត្យព្រៃលិចទឹកក្នុងដែនតំបន់៣ដែលបានរកឃើញបន្ថែមទៀត ខណៈដែលប្រតិភូចម្រុះចុះដល់ចំណុចក្រពេីសស្គម ក្នុងឃុំព្រៃចាស់ ស្រុកឯកភភ្នំ ខេត្តបាត់ដំបងដើម្បីកំណត់ផ្ទៀងផ្ទាត់ព្រៃលិចទឹកតំបន់ហាមឃាត់ និងធ្វើអត្តសញ្ញាណកម្មទិន្នន័យដីដែលកាប់ទន្ទ្រានក្នុងនោះបានរកឃើញផ្ទៃដីដែលក្រុមជនល្មេីសទន្ទ្រានយកសរុបជិត៩០០ហិកតា។
ក្នុងពេលតំណាលគ្នាប្រធានគណៈបញ្ជាការឯកភាពស្រុកថ្មគោលក៏បានដឹកនាំក្រុមការងារចុះពិនិត្យនិងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំតាម៉ឺនភូមិសាស្ត្រឃុំជ្រោយស្តៅភូមិសាស្ត្រឃុំតាពូងភូមិសាស្ត្រឃុំបឹងព្រីងបានទប់ស្កាត់ហាមឃាត់ប្រជាពលរដ្ឋចំនួន១២គ្រួសារដែលកំពុងអាស្រ័យផលលើដីតំបន់៣សរុបចំនួន ៥១.៥ហិកតាផ្សេងទៀត។
រដ្ឋបាលខេត្តបញ្ជាក់ថាបច្ចុប្បន្នក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានស្រុកចំនួន០៤ដែលក្រុមជនខិលខូចកំពុងទន្រ្ទានកាន់កាប់ក្នុងនោះមានស្រុកមោងឫស្សី ស្រុកថ្មគោលឯកភ្នំ និងស្រុកសង្កែស្មើ ២៩ទីតាំង សរុបផ្ទៃដីប្រមាណជា ១២ ២២១ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង