ព័ត៌មានជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឲ្យប្រទេសមានបំផុតលើលោក ជួយអ្នកក្រីក្រផង
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ៦០ ភាគរយនៃបណ្តាប្រទេសក្រីក្របំផុតរបស់ពិភពលោកមានហានិភ័យខ្ពស់នៃការជំពាក់បំណុល ឬកំពុងស្ថិតក្នុងវិបត្តិបំណុល ហើយវាកើនឡើងទ្វេដងក្នុងឆ្នាំ ២០១៥ ។

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយនៅ ក្នុងការបង្ហោះតាម Blog ថា “បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនឹងពិបាកក្នុងការផ្តល់សេវាបំណុលរបស់ពួកគេ ដោយសារតែគំនិតផ្តួចផ្តើមផ្អាកសេវាកម្មបំណុលរបស់ក្រុមប្រទេស G20 នឹងផុតកំណត់នៅ ចុងឆ្នាំនេះ ហើយអត្រាការប្រាក់នឹងកើនឡើង” ។
ពួកគេបានបន្ថែមថា “យើងអាចឃើញការដួលរលំនៃសេដ្ឋកិច្ចនៅ ក្នុងប្រទេសមួយចំនួន លុះត្រាតែម្ចាស់បំណុល G20 យល់ព្រមពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុល និងផ្អាកសេវាកម្មបំណុល ខណៈដែលការរៀបចំរចនាសម្ព័ន្ធឡើងវិញកំពុងត្រូវបានចរចា” ។

ទន្ទឹមនោះ មន្ត្រី IMF បានអំពាវនាវឲ្យមានវិធានការបន្ទាន់ក្នុងគោលបំណងរៀបចំឡើងវិញនូវប្រាក់កម្ចី ដើម្បីជួយប្រទេសក្រីក្រ ។ ការផុតកំណត់នៃការបន្ធូរបន្ថយសេវាបំណុលនឹងបង្ខំឲ្យប្រទេសដែលចូលរួមបន្តការទូទាត់សេវាបំណុល ។ សកម្មភាពរហ័សគឺត្រូវការជាចាំបាច់ក្នុងការកសាងទំនុកចិត្តក្នុងក្របខណ្ឌ និងផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ជួយប្រទេសផ្សេងទៀតដែលកំពុងប្រឈមមុខនឹងភាពងាយរងគ្រោះបំណុលកើនឡើង ។
រហូតមកដល់ពេលនេះប្រាក់ជាង ១០.៣ ពាន់លានដុល្លារត្រូវបានផ្តល់ជំនួយដល់ប្រទេសជាង ៤០ ក្នុងផែនការបំណុលរបស់ក្រុមប្រទេស G20 ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសក្រីក្របំផុត ហើយវាបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចដែលរុញច្រានប្រជាជនជាង ១០០ លាននាក់នៅ ទូទាំងពិភពលោកឲ្យធ្លាក់ចូលទៅ ក្នុងភាពក្រីក្របំផុត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ២ ហើយរកឃើញវីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


