ព័ត៌មានជាតិ
គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដទទួលបានថវិកាពីសម្តេចតេជោតាមរយះលោកចៅសង្កាត់ព្រែកថ្មី
នារសៀលថ្ងៃទី០៩ ខែធ្នូ នេះ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី រួមទាំងលោក លោកស្រីមេភូមិ បាននាំយកទឹកប្រាក់ឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាកញ្ចប់សម្រាប់ឧបត្ថម្ភជូនដល់សមាជិកគ្រួសារមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ កន្លងមកនេះ សម្រាប់ផ្គត់ផ្គង់លើផ្នែកម្ហូបអាហារ ថ្លៃទឹកភ្លើង និងការខ្វះខាតដែលគ្រួសារនីមួយៗបានជួបប្រទះកន្លងមក។
ទឹកប្រាក់ដែលផ្ដល់ជូន គឺមានចំនួន១៨លានរៀល គិតជាគ្រួសារមានចំនួន ៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ២ លានរៀល។

លោក លីវ វណ្ណថេង ក៏បាននាំណែនាំប្រជាពលរដ្ឋបន្ថែម ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សា សុខភាព សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងអនុវត្តគោលការណ៍របស់សម្ដេចតេជោ ៣កុំ និង៣ការពារ។
តបនឹងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាជនសំដែងនូវក្ដីសប្បាយរីករាយ រួមទាំងអរគុណយ៉ាងខ្លាំងដល់សម្ដេច ក៏ដូចជារដ្ឋាភិបាល ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋកន្លងមក ។

ដោយយោងលើក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលមិនទាន់បានទទួលសាច់ប្រាក់ រដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងរដ្ឋបាលសង្កាត់ព្រែកថ្មី នឹងព្យាយាមពន្លឿនការងារនេះឲ្យកាន់តែមានភាពឆាប់រហ័ស ដើម្បីសម្រាលបញ្ហានានានៃផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ នរា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


