Connect with us

ព័ត៌មានជាតិ

តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​ប្រតិភូ​គណបក្ស​ថ្នាក់កណ្តាល ទស្សនកិច្ច​ស្វែងយល់​ពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ

បានផុស

នៅ

លោក ចាយ បូ​រិ​ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ឃោសនាអប់រំ​នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល​តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល រួម​ដំណើរ​ជាមួយ​លោក កែវ ពិសិដ្ឋ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ប្រតិភូ ជាង​៤០​នាក់ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិមាន​អនុស្សាវរីយ៍​ឈ្នះ​-​ឈ្នះ ដើម្បី​ស្វែងយល់​ពី​មរ​តនៃ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ និង​ប្រវត្តិ​តស៊ូរ​រំដោះជាតិ​មាតុភូមិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នោះ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ណឹ​ម សុ​វ​ត្តី ទីប្រឹក្សា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គនាយិកា អង្គភាព​សេនា​តេ​ជោ បានធ្វើ​បទ​បង្ហាញ និង​ពន្យល់​ជូន​ប្រតិភូ​យ៉ាង​ក្បោះក្បាយ​អំពី​ស្មា​ដៃ គុណូបការៈ និង​ការ​ពលី​កម្ម​ទាំង​កាយ និង​បញ្ញា​របស់​ម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​រួម​អាវុធ ក្នុងការ​ចាប់ផ្តើម​នូវ​ដំណើរការ​តស៊ូ​ពី​គ្រា​ដំបូង​បំផុត​។​

​ក្រោយពី​បាន​ស្តាប់​បទ​បង្ហាញ និង​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ​រួចមក លោក ចាយ បូ​រិ​ន បាន​ថ្លែងថា វិមាន​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់ឡើង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។ ការកសាង​វិមាន​នេះ គឺ​ដើម្បី​ទុកជា​និមិត្តរូប នៃ​សុខសន្តិភាព ឯកភាព​ជាតិ ដែល​កម្ពុជា​ទទួលបាន​ក្រោយពី​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទស្សវត្សរ៍​កន្លងមក ហើយ​វិមាន​ឈ្នះ​-​ឈ្នះ នេះ​ក៏​នឹង​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ផងដែរ និង​បាន​ចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់ ព្រមទាំង​បានចាត់ទុក វិមាន​អនុស្សាវរីយ៍​ឈ្នះ​-​ឈ្នះ​នេះ គឺ​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ឯកភាព​ជាតិ និង​ឈ្នះ​ជានិច្ច​និរន្តរ៍ គ្មាន​សង្គ្រាមស៊ីវិល​ទៀតឡើយ ហើយក៏​ជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព​និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​។​

លោក ចាយ បូ​រិ​ន ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា យុវជន​កម្ពុជា​ពិត​ជាមាន​មោទកភាព​ចំពោះ​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​បោះជំហាន​ទៅមុខ​យ៉ាងខ្ពស់​មុខ​ខ្ពស់​មាត់ ពិសេស​មានការ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​នេះ​បង្ហាញឱ្យឃើញថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពិសេស​ការធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​ការខិតខំ​ប្រឹងប្រែង​បញ្ចប់សង្គ្រាម​ដោយ​សន្តិវិធី ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ការថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ ដែល​កម្ពុជា​ខិតខំ​រកបាន​ដោយ​លំបាក និង​ការកសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ថែមទៀត​ផង​។

ជំនួសមុខ​ឲ្យ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត លោក​បាន​ថ្លែង​អំណរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុ​វត្ថ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រតិភូ​យុវជន​ផ្នែក​ឃោសនាអប់រំ​នៃ​យុវ​ជន​គណបក្ស​ថ្នាក់កណ្តាល​ទាំងអស់​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ប្រកបដោយ​ជោគជ័យ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម