Connect with us

ព័ត៌មានជាតិ

ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើក​ទី​១៥ ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប!

បានផុស

នៅ

សៀម​រា​ប ៖ នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ប្រារព្ធ​ធ្វើ​ពិធី​អបអរ សាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ ខួប​លើក​ទី​១៥ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​ឆ្នាំនេះ ( សូមកុំ​យក​កូ​វីដ​-១៩ ជា​ឱកាស​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ) គឺមាន​អត្ថន័យ​ស្មើនឹង​ការព្រមាន​ដល់​ជនល្មើស​ថា បើទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា នឹងមិន​អត់ឱន​ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត ដោយ​មានការ​និមន្ត​និង​អញ្ជើញ របស់​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ជុំ គឹម​ឡេង រាជាគណៈ​ថ្នាក់​ទោ និង​ជា​ព្រះ​មេគណ​ខេត្ត និង ព្រះ​ថេរានុត្ថេរៈ អស់លោក លោកស្រី ប្រតិភូ​តំណាង​មកពី​បណ្តា​ខេត្ត​ចំនួន​៤​ផ្សេងទៀត គឺ​បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង អង្គការ​អន្តរជាតិ និង អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​មួយចំនួនទៀត ក៏មាន​វត្តមាន​ចូ​រួម​ផងដែរ។

បន្ទាប់ពី​ការ​អាក់ខាន​ក្រោម​វិបត្តិ​នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ កម្មវិធី​ទិវា​ជាតិ ប្រឆាំង​ការជួញដូរ​មនុស្ស ត្រូវបាន​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ (​ថ្ងៃទី​១២​ខែធ្នូ ) ដើម្បី​ធ្វើជា​យុទ្ធនាការ បំផុស​ការយល់ដឹង​អំពី​ព្រឹត្តិការណ៍ និង​ស្ថានភាព​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​ដាស់តឿន​ក្រើនរំលឹក​អំពី​ភាព​រងគ្រោះ និង​ល្បិចកល​ថ្មីៗ​នៃ​ជនល្មើស ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការប្តេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព។ តាម​ស្ថិតិ​ជំរឿន​បច្ចុប្បន្ន​នេះ​ពលករ​ខេត្តសៀមរាប ដែល​បាននឹងកំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស មាន​ជាង​ពីរ​ម៉ឺន​នាក់ ទាំង​ស្របច្បាប់ និង​ទាំង​មិន​ស្របច្បាប់។

ក្នុង​ចំនួន​នេះ គឺជា​ប្រជាពលរដ្ឋ​ដែល​ពេញកម្លាំង​ពលកម្ម និង​ចាំបាច់​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ដើម្បី​លើ​កម្ពស់​សក្តានុពល​ធន​ធាន​នៃ​កម្លាំង​ពលកម្ម​ទេស​ន្ត​ប្រវេសន៍​។ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែលមាន​ការចូលរួម​ពី​បណ្តា​មន្ទីរ​-​អង្គភាព ជា​សមាជិក​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ជាតិ​និង​អន្តរជាតិ​នានា បាននឹងកំពុង​រួមគ្នា​ធ្វើ​សកម្មភាព​ឥត​ឈប់ឈរ ប្រកបដោយ​ការ​លះបង់​ខ្ពស់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា​៖ អ្វីដែល​នៅតែ​ជាការ​ព្រួយបារម្ភ​នោះ​គឺ ការធ្វើ​ទេសន្តរប្រវេសន៍​ដោយ​ប្រថុយប្រថាន​របស់​ពលករ ដែល​មិនមាន​ការធានា​ផ្នែក​ផ្លូវច្បាប់ និង​មិនមាន​ការគ្រប់គ្រង​ច្បាស់លាស់ ដែលនាំឱ្យ​ប្រឈម​នឹង​ហានិភ័យ​ដោយ​អំពើ​កេង​-​ប្រវ័ញ្ច និង​ជួញដូរ​មនុស្ស ។ ថ្លែង​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នេះ​នៅ​ខេត្តសៀមរាប លោកស្រី ជូ ប៊ុន​អេង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់ ប្រកបដោយ​ស្មារតី​លះបង់ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល រួមគ្នា​ឥត​សំចៃ បើទោះបី​ជាមាន​ឧបសគ្គ ជួបប្រទះ​បញ្ហា​ប្រឈម និង​ការលំបាក​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏បាន​យក​តំណាក់កាល​រាតត្បាត​កូ​វីដ​-១៩ ដោយ​ប្រើ​ដៃ​ម្ខាង​ទៀត​បង្ការ​ទប់ស្កាត់ ការពារ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រួមទាំង​បាន​ប្រើ​ជា​ឱកាស​ស្តារ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ជាពិសេស​វិស័យ​ទេសចរណ៍ ។

លោកជំទាវ​ក៏ បាន​បញ្ជាក់ថា ឆ្នាំនេះ​ការ​ប្រារព្វ​ទិវា​ជាតិ ប្រឆាំង​ការជួញដូរ​មនុស្ស ១២​ធ្នូ ឡើងវិញ ក្រោម​ប្រធានបទ ( សូមកុំ​យក​កូ​វីដ​-១៩ ជា​ឱកាស​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ) គឺ​ស្មើនឹង​សារ​ព្រមាន​ដល់​ជនល្មើស ថា រាជរដ្ឋាភិបាល នឹងមិន​អត់ឱន​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ លោកស្រី ក៏បាន​បង្ហាញ​ផង​ដែរ នូវ​មោទកភាព​ចំពោះ​ខេត្តសៀមរាប ដែល​ទទួល​បាន​ចំណាត់​លេខ​១ រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា លើ​ប្រតិបត្តិ​ការទប់ស្កាត់​និង​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ តែ​យ៉ាងណាក៏ដោយ លោកស្រី​នៅតែ​បន្ត​ការ​អំពាវនាវ សូម​ប្រជាពលរដ្ឋ​គ្រប់រូប កុំ​ចាញ់បោក​ការអូសទាញ បោក​បញ្ឆោត​ពី​មេខ្យល់ និង​ជនល្មើស ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​រងគ្រោះ ដោយ​អំពើ​ជួញដូរ​និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​មនុស្ស​គ្រប់​វ័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អ៊ិន​ធ័​រ​ណេ​ត ការ​អូសទាញ​ឆ្លងដែន​ដោយ​ប្រថុយប្រថាន រក​ការងារ មុខរបរ ឬ​គូស្រករ​នៅក្រៅ​ប្រទេស ការ​ទាក់ទាញ​ឲ្យ​ជួល​ពពោះ​ជំនួស ដើម្បី​លក់ ទិញ ទារក​នាំ​ឆ្លងដែន និង​ការលក់​ទិញ ឬ​ដកហូត​សរីរាង្គ​ជាដើម។

លោកជំទាវ​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព មិន​អនុញ្ញាត​ឲ្យ​ជនល្មើស ធ្វើការ​រំលោភបំពាន និង​កេងប្រវ័ញ្ច​លើ​មនុស្ស​ផង​គ្នា និង​បង្កើតជា​សម័យកាល​នៃ​ទាសភាព​បែប​ថ្មី​ឡើងវិញ​នោះទេ និង​សូម​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពេញទំហឹង ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ទាំងអស់ ចូលរួម​សហការ និង​គាំទ្រ​ឲ្យ​បាន​ពេញទំហឹង​ក្នុង​ការ​បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ និង​ការពារ ដើម្បី​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​អំពើ​ជួញដូរ​មនុស្ស៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម