ព័ត៌មានជាតិ
អ៊ុតកៅស៊ូបេទីមបន្ថែមពីលើផ្លូវបេតុង អភិិបាលខេត្តព្រះសីហនុ ចុះទៅពិនិត្យផ្ទាល់
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណគុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល។
ហេដ្ឋានរចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុទាំង ៣៤ ខ្សែ បានចាក់បេតុងរួចរាល់ ១០០ ភាគរយហើយ និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីមកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុងមានកម្រាស់ ០.២៥ ម៉ែត្រ។ តាមគម្រោងជាជំហានដំបូង នឹងចាប់ផ្តើមធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុនសិន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ សកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។
ក្រុមហ៊ុនទាំង០៣ ដែលទទួលគម្រោងអ៊ុតបេទីមលើខ្សែផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ៖ទី១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីមផ្លូវចំនួន ០៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែកចូលមករាម ជាប់ (ផ្លូវជាតិលេខ៤)។ ២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានខ្សែផ្លូវ ១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ ។ ៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលខ្សែផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្រុមហ៊ុនទាំង៣នេះ បានចាប់ផ្តើមដំណើរការអ៊ុតបេទីម ពីថៃ្ងទី ២ខែធ្ន ឆ្នាំ ២០២០ កន្លងទៅនេះ។ ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង