ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម ឆ្នាំ ២០២០ ឈានជិតដល់ ៦ ពាន់លានដុល្លារ បើទោះបីមានវិបត្តិកូវីដ
ការបញ្ជាក់នេះ នៅក្នុងលទ្ធផល នៃកិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា កាលពីយប់មិញ ហើយទំហំ ពាណិជ្ជកម្មនេះ ត្រូវបានព្យាករណ៍ថា នឹងកើនដល់ ៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២១។

កិច្ចប្រជុំនោះ ដឹកនាំដោយសហប្រធាន គឺលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន សន្តិសុខ-នយោ បាយ ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គម។

បើតាមក្រសួងការបរទេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថ្វីត្បិតតែមានការរីករាលដាល នៃជំងឺរាតត្បាត ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានឈានដល់ជិត ៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០២១ គឺកើនលើសពី ៥ ពាន់លានដុល្លារ ដែលជាការរំពឹងទុករបស់មេដឹកនាំនៃប្រទេសទាំងពីរ។
ដើម្បីរក្សានូវសន្ទុះកើនឡើងនេះ ភាគីទាំងពីរ បានលើកទឹកចិត្តឱ្យក្រសួងផែន ការកម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការពន្លឿនការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមឆ្នាំ ២០៣០ នៅចុងឆ្នាំ ២០២២។ ភាគីកម្ពុជា ក៏បានស្នើសុំបញ្ចប់សមិទ្ធិលទ្ធភាព នៃការសាងសង់ផ្សារនៅព្រំដែន ក្នុងឆ្នាំ ២០២២។ ភាគីទាំងពីរ បានឯកភាពសម្រួលការឆ្លងកាត់ទំនិញ ក្រោមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាភាគីហត្ថលេខី រួមទាំង កិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២២។



ចំណែកបញ្ហាវិនិយោគ ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងបណ្តា ភ្នាក់ងារពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងជំរុញការវិនិយោគទ្វេភាគី ស្របតាមច្បាប់វិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសនីមួយៗ ហើយបានឯកភាពចាត់វិធានការសមស្របទាក់ទងនឹងការសម្រួលដល់ការវិនិយោគ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។
ដើម្បីជំរុញដល់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ភាគីកម្ពុជាបានស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម ក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម៕
អត្ថបទ៖ កោះកែវ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


