Connect with us

ព័ត៌មានជាតិ

អគារផលិតអុកស៊ីសែនព្រៃវែងសាងសង់រួចរាល់ហើយនឹងសម្ពោធឲ្យប្រើប្រាស់ឆាប់ៗនេះ

បានផុស

នៅ

ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធពិនិត្យវឌ្ឍនភាពអគារ សម្រាប់ផលិតអុកស៊ីសែនដែលទើបសាងសង់រួច នឹងត្រូវបំពាក់សម្ភារសម្រាប់ផលលិតនៅពេលឆាប់ៗនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩ និងសង្គ្រោះអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវការអុកស៊ីសែនជំនួយក្នុងការដកដង្ហើម នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះ លោក ជា សុមេធី មានប្រសាសន៍ថា អគារផលិតអុកស៊ីសែននេះ អាចផ្គត់ផ្គង់ដល់ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ និងកំពង់ចាមផងដែរ។

អាគារផលិតអ៊ុកស៊ីសែននេះ មានទទឹង ១៦ ម៉ែត្រ និងបណ្តោយ ១៨ ម៉ែត្រ ហើយអគារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ៗ ជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិត ទូទាំងប្រទេសកម្ពុជា  ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

ទោះបីជារាជរដ្ឋាភិបាលបានប្រកាស បិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈក៏ពិតមែន ប៉ុន្តែចំពោះវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺ covid-19 នៅក្នុងខេត្តព្រៃវែង នៅតែបន្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម