ព័ត៌មានជាតិ
លោកស្រី សុខ សោភា ៖មានអ៉ីសបប្រៀបដូចមានហាងទំនិញនៅលើបាតដៃអីចឹង
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា អ៉ីសបឬផ្សារអនឡាញរបស់ធនាគារអេស៊ីលីដាមានអត្ថប្រយោជន៍ច្រើនដល់សាធារណជនក្នុងការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃពិសេសជួយសម្រួល ក្នុងការបញ្ជាទិញទំនិញរាប់ម៉ឺនមុខនិងម្ហូបអាហារផ្សេងៗដោយមិនចាំបាច់ធ្វើដំណើរចេញទៅទិញនៅខាងក្រៅឡើយ។

លោកស្រីបានបន្តថា « មានអ៊ីសបបៀបដូចមានធនគារនៅនឹងដៃមានហាងទំនិញនៅនឹងដៃអតិថិជនគ្រាន់តែចុចនៅលើទូរស័ព្ទដៃទៅអាចកុំម្ម៉ង់ទិញទំនិញនិងចំណីអាហារផ្សេងៗបានភ្លាមៗហើយការដឹកជញ្ជួនមកដល់ផ្ទះតែម្តងដោយមិនចាំបាច់រង់ចាំយូរទេចំណេញពេលវេលាក្នុងការបំពេញការងារឬអាជីវកម្មព្រមទាំងអាចការពារពីការឆ្លងជំងឺផ្សេងៗព្រោះកន្លែងដែលគាត់ទៅមានមនុស្សប្រមូលផ្តុំច្រើនងាយប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺពិសេសជំងឺកូវីដ១៩»។
លោកស្រីបានបន្តថាជាងនេះទៀតអ៊ីសបក៏បានចូលរួមផ្សព្វផ្សាយផលិតផលរបស់កសិករខ្មែរដល់ប្រជាជននិងបរទេសឱ្យបានស្គាល់នូវផលិតផលដ៏សម្បូរបែបមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ លោកស្រី បានបញ្ជាក់ថាហាងលក់ទំនិញដែលជាដៃគូរបស់អ៊ីសបត្រូវលក់ទំនិញប្រកបគុណភាពនិងធានាការផ្គត់ផ្គង់ជូនដល់អតិថិជន រួមទាំងការដឹកជញ្ជួនឱ្យបានទាន់ពេលវេលាដោយមិនមានការរអាក់រអួលឡើយ។ចំពោះការទូទាត់វិញគឺមានប្រសិទ្ធភាពនិងប្រសិទ្ធផលដោយសារចំណាយតិច។

លោកស្រីបានបញ្ជាក់ថាការបង្កើតអ៊ីសបនេះគឺជាឆ្លើយតបទៅតាមទស្សនៈនិងបេសកកម្មរបស់ធនាគារដែលតែងតែរិះរកវិធីផ្តល់សេវាកម្មល្អជាងគេនិងជួយដល់អតិថិជនក្នុងការចាត់ចែងហិរញ្ញវត្ថុហើយអ៊ីសបនេះជាមធ្យោបាយមួយថ្មីសម្រាប់កម្ពុជាខណៈបច្ចុប្បន្នការទូទាត់ដោយប្រើអេស៊ីលីដាម៉ូបាលមានរហូតដល់ទៅ ៩៤ភាគរយ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


