ព័ត៌មានជាតិ
បេក្ខជនពិការភ្នែកនិងគថ្លង់ ៣០នាក់ ចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្នុងចំណោមបេក្ខជនជាង ១១ ម៉ឺននាក់ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ឆ្នាំ ២០២១នេះ ក្នុងនោះមានបេក្ខជនពិការភ្នែកនិងគថ្លង់ចូលរួមប្រឡងចំនួន ៣០ នាក់ស្រី ១៤ នាក់។
លោក រស់ សុវាចាវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ធ្នូនេះថា បេក្ខជនពិការភ្នែកនិងគថ្លង់ចូលរួមប្រឡងចំនួន៣០នាក់នោះ មានពិការភ្នែកចំនួន១៨នាក់ស្រី៧នាក់ និងគថ្លង់ចំនួន ១២ នាក់ស្រី ៧ នាក់។

លោកបានបន្តថា ក្នុងចំណោមបេក្ខជនពិការភ្នែកនិងគថ្លង់៣០នាក់ប្រឡង នៅមណ្ឌលរាជធានីភ្នំពេញចំនួន ១០ នាក់ស្រី ៣ នាក់ក្នុងនោះ មានបេក្ខជនគថ្លង់ចំនួន ៣ នាក់ស្រី ១ នាក់ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ និងបេក្ខជនពិការភ្នែក៧នាក់ស្រី២នាក់ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី។


លោកបានបន្តទៀតថា ខេត្តកំពង់ចាមមានចំនួន១២នាក់ស្រី៧នាក់ ក្នុងនោះមានពិការភ្នែកចំនួន៩នាក់ស្រី៤នាក់និងគថ្លង់ចំនួន ៣ នាក់ស្រីទាំង ៣ នាក់ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលគរុកោសល្យខេត្តកំពង់ចាម។ ខេត្តបាត់ដំបងមាន៤ នាក់ស្រី ២ នាក់ក្នុងនោះមានបេក្ខជនគថ្លង់ ២ នាក់ស្រី១នាក់ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យ អន្លង់វិលនិងបេក្ខជនពិការភ្នែក ២ នាក់ស្រី១នាក់ប្រឡងថ្នាក់វិទ្សាសាស្ត្រសង្គមនៅមណ្ឌលវិទ្យាល័យក្តុលដូនទាវនិងខេត្តសៀមរាបមាន៤នាក់ស្រី២នាក់ ជាបេក្ខជនគថ្លង់ប្រឡងថ្នាក់វិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យសម្តេចឪខេត្តសៀមរាប។
សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២៧និង២៨ខែធ្នូខាងមុខនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧ នាក់មានមណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


