ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ ៖ មានបេក្ខជនម្នាក់សន្លប់ ខណៈការប្រឡងរួមមានភាពប្រក្រតី
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំពោះថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រទុតិយភូមិទូទាំងប្រទេសនៅខេត្តព្រះសីហនុ គឺមានសភាពស្ងប់ស្ងាត់ល្អ ដំណើរការដោយរលូន មិនមានបញ្ហាអ្វីកើតឡើងទេ គឺមានតែបេក្ខនារីម្នាក់សន្លប់។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះថា ទាំងដំណើរការប្រឡង ទាំងការគោរពវិន័យ ទាំងស្ថានភាពសុខភាពទាក់ទងនឹងកូវីដ មិនមានបញ្ហាអ្វីទាំងអស់ ចំណែកបេក្ខជននាំយកតែប៊ិក បន្ទាត់តែប៉ុណ្ណោះ ចូលមណ្ឌលប្រឡង ដោយមិនមានបេក្ខជនជនមិនគោរពវិន័យនៃការប្រឡងឡើយ។

លោកស្រី អ៊ុច សោភាព បានឱ្យដឹងបន្ថែមថា ចំណែកបេក្ខនារី ដែលសន្លប់នោះ គឺនាងប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយនាងមានជំងឺស្រើត គឺបេះដូងចំហរ តែពុំមានបញ្ហាអ្វីទេ ហើយបានដាក់អុកស៊ីសែន រួចដឹងខ្លួនចូលប្រលងវិញធម្មតា។ លោកស្រីបញ្ជាក់ថា ក្មេងស្រីម្នាក់នោះជាធម្មតាតែងតែមានការសន្លប់របៀបនេះកន្លងមក ដែលការសន្លប់របស់គាត់បានក្លាយទៅជាទម្លាប់ទៅហើយ ដូចនេះក្រុមគ្រូពេទ្យបានត្រៀមអុកស៊ីសែនទុករួចជាស្រេច។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ខាងលើ បានបញ្ជាក់ថា ចំពោះយន្តការចូលរួមគាំទ្រ និងរៀបចំ
រៀបចំបង្ការជំងឺកូវីដ-១៩ ដោយមានរៀបចំសម្ភារៈបង្ការដោយគោរពតាមស្តង់ដាប្រតិបត្តិ SOP របស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាល គឺមន្ទីរអប់រំខេត្តព្រះសីហនុបានរៀបចំ យន្តការចូលរួមគាំទ្រ និងរៀបចំបង្ការជំងឺកូវីដ-១៩ ដោយរៀបចំសម្ភារៈបង្ការគោរពតាមស្តង់ដាប្រតិបត្តិ SOP របស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលដូចជា៖
១. ទូរបាញ់អាល់កុលសម្លាប់មេរោគ
២. ឧបករណ៍វាស់កម្ដៅដោយម៉ាស៊ីនស្វ័យប្រវត្តិបញ្ឈរ និងប្រើដោយដៃ
៣. ស្ទិគ័របិទសញ្ញាសម្គាល់ជូនដល់គណៈកម្មការទាំងអស់ និងបេក្ខជនប្រឡង
៤. បន្ទប់សម្រាប់សង្រ្គោះបឋម (មានពេទ្យប្រចាំការ និងឡានពេទ្យ)

៥. បន្ទប់ បម្រុងសម្រាប់តាមដានបេក្ខជនមានកំដៅលើសពី ៣៧,៥០ អង្សាសេ
៦. ម៉ាស់ សម្រាប់ចែកជូនដល់បេក្ខជន និងគណាៈកម្មការគ្រប់គ្នា
៧. អាល់កុលគ្រប់មណ្ឌល
៨. ផែនការ និងកងកម្លាំងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពេលដំណើរការសំណេរ
៩. ជូនព័ត៌មានដល់សាធារណៈជន ឱ្យចូលរួមកាត់បន្ថយ និងបញ្ឈប់ការបំពងសំឡេងខ្លាំង នៅបរិវេនជិតមណ្ឌលប្រឡង និង បិទផ្អាកអាជីវកម្មថតចម្លងម៉ាស៊ីនហ្វូតូកូពី និងការលក់សំណៅឯកសារផ្សេងៗ (ដោយលោកអភិបាលក្រុង ស្រុក)
១០. ប្រកាសព័ត៌មានជូនដល់បេក្ខជន ឱ្យបានជ្រាបនូវព័ត៌មាន កន្លែងស្នាក់នៅ ហូបចុកអាហារ ៣ ពេល និង ១ ពេលព្រមទាំងទឹកសុទ្ធ ម៉ាស់ អាល់កុល ដែលឧបត្ថម្ភដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទាំង ៥ មណ្ឌល។

គួរបញ្ជាក់ថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ឆ្នាំ ២០២១ នៅខេត្តព្រះសីហនុ មណ្ឌលសរុប ៥ មណ្ឌល បន្ទប់សរុប ៥៩ បន្ទប់ បេក្ខជនដាក់ពាក្យប្រឡង សរុប ១ ៣៩៣ នាក់ ដោយអវត្តមានអវត្តមានសរុប ៣៩ នាក់ ក្នុងនោះមានស្រី ១៨ នាក់។
អត្ថបទ៖ ច័ន្ទ វីរៈ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


