Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ជា​ផ្លូវការ​អគារ​រដ្ឋបាល​ទីស្តីការ​ក្រសួង​ការពារជាតិ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​ស្អែក​នេះ

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការក្រសួង​ការពារជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៩​ខែធ្នូ ឆ្នាំ​២០២១ ចំ​ថ្ងៃ​នៃ​ខួប ២៣​ឆ្នាំ នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថា​ក្រសួង​ការពារជាតិ​នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ​២០២១ ដែល​ចំ​នឹង​ខួប​លើក​ទី​២៣ នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា។

យោង​តាម​របាយការណ៍​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ​អគារ​រដ្ឋបាល​នៃ​ទីស្ដីការក្រសួង​ការពារជាតិ​ថ្មី​នេះ​មាន​ទទឹង​ប្រវែង ២៨ ម៉ែត្រ​,​បណ្ដោយ​ប្រវែង ១៩១ ម៉ែត្រ​មាន​កម្ពស់ ៣២ ម៉ែត្រ​និង​មាន​ចំណតរថយន្ត​នៅក្រោម​ដី​ដែល​អាច​ចត​រថយន្ត​បាន​រហូតដល់​ទៅ​១៥០​គ្រឿង។​ អគារ​រដ្ឋបាល​នៃ​ក្រសួងការពារជាតិ​ថ្មី​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨ ដែល​តាម​គម្រោង​ផែនការ​សាងសង់​មាន​រយៈពេល​៣៦ ខែ នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ៣០​ខែមិថុនា​ឆ្នាំ​២០២១។ ប៉ុន្តែ​ដោយសារ​វិបត្តិ ជំងឺ​កូ​វីដ​១៩​ការសាងសង់​ត្រូវ​បាន​ស្នើសុំ​ពន្យារពេល​កិច្ចសន្យា​រយៈពេល ៤ ខែ​បន្ថែម​ទៀត​ដូច្នេះ​ការដ្ឋាន​ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី ៣១ ខែតុលា​ ឆ្នាំ​២០២១​ទើបបាន​បញ្ចប់ ការសាងសង់​។​ អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួងការពារជាតិ​ដែល​ធ្វើការ​សាងសង់​រួចរាល់​ទាំងស្រុង​មាន​លក្ខណៈ​ពិសេស​ដោយ​អាច​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះចត​លើដំបូល​បាន៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម