ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី សម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅកំពង់ស្ពឺ
នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់ ប្រមាណ ៤០០ នាក់។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និង គណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់ នាឱកាសនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបាន ផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ពីគោលជំហរ និងឆន្ទៈរបស់ថ្នាក់ដឹកនាំអាណាត្តិទី ៧ ក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើការទាក់ទាញវិនិយោគទុនមកកាន់កម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំ ដែលតែងតែការងារសុខសុវត្ថិភាព និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការចូលរួមលើកស្ទួយវិស័យកសិកម្ម ឧស្សាហកម្មជាដើម ជាពិសេសការពង្រីកបន្ថែមនូវរោងចក្រ ដែលជាកន្លែងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍមុខមាត់របស់ខេត្ត និងប្រទេសជាតិទាំងមូល។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះជួយស្រុកឃុំ គណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា និងអនុវត្តគោលនយោបាយស្របតាមគណបក្សថ្នាក់កណ្តាល។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមការងារ បានឆ្លុះបញ្ចាំងពីមនោសញ្ចតនាជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ផ្សារភ្ជាប់ជាមួយការលើកឡើងខាងលើនេះ ឯកឧត្តមបានលើកឡើងថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះឯកឧត្តមស្នើដល់សមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិបន្ថែមទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


