ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ឲ្យពិនិត្យឡើងវិញលើមនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនឲ្យចាក់វ៉ាក់សាំង
នៅក្នុងពិធីបើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យផ្នែកពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញលើមនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យ មិនឲ្យចាក់វ៉ាក់សាំង នាពេលកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វ៉ាក់សាំងមិនមែនជាថ្នាំទិព្វនោះទេ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យឆ្លង ក្នុងចំណែកណាមួយប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់ នៅពេលដែលឆ្លងហើយ វាមិននាំទៅដល់ឲ្យមានជំងឺធ្ងន់ធ្ងរ។ ដូច្នេះអ្នកដែលមិនទាន់បានចាក់ដោយសារមូលហេតុនេះ មូលហេតុនោះ ត្រូវតែទៅចាក់ឲ្យបានគ្រប់គ្នា។ សម្តេចតេជោ បន្តថា អ្នកខ្លះ នៅពេលមានយុទ្ធនាការចាក់វ៉ាក់សាំង គាត់កំពុងមានផ្ទៃពោះ ហើយនៅពេលសំរាលរួច ត្រូវការពេលវេលាប៉ុន្មានខែទៀត ទើបអាចចាក់បាន។

ជាមួយគ្នានេះ សម្ដេចតេជោបានស្នើគ្រប់ទីកន្លែងទាំងអស់ ពិនិត្យមើលមនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ដែលចំណុចនេះ គេបានរកឃើញកន្លងមក នៅក្នុងក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំខ្លួនឯងតែម្តង ដើម្បីចាក់វ៉ាក់សាំង ពីព្រោះអ្នកនេះក៏ចាក់មិនបាន អ្នកនោះក៏ចាក់មិនបាន ដោយសារគ្រូពេទ្យមិនឲ្យចាក់។ ប៉ុន្តែនៅពេលសម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យចាក់ អត់មានអ្នកណាកើតអី។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវសុំពិនិត្យឡើងវិញជាង ៧ម៉ឺននាក់ គាត់ទៅ ក៏ប៉ុន្តែគ្រូពេទ្យយើងមិនឲ្យគាត់ចាក់ សុំពិនិត្យអាហ្នឹងឡើងវិញ។ ដូច្នេះសូមលោកជំទាវ ឱ វណ្ណឌីន បញ្ជាទៅគ្រប់ទីកន្លែងឲ្យពិនិត្យឡើងវិញ ដើម្បីឲ្យពួកគាត់ត្រឡប់មករកការចាក់។ ជំងឺខ្លះអាចចាក់បាន។ ពីព្រោះមានករណីហាម ដូចជាមនុស្សកើតហឺត ប៉ុន្តែអ្នកខ្លះកើតហេតុតាំងពីតូចម៉្លេះ ហាមតែនៅពេលចាក់ប៉ុណ្ណោះ ទើបមិនឲ្យចាក់ ប៉ុន្តែជំងឺខ្លះគាត់បានកើតតាំងពីនៅតូច ឥឡូវគាត់អាយុជាង ៤០ ជាង ៥០ ឆ្នាំទៅហើយ នៅតែមិនឲ្យចាក់ ដោយសារតែមានប្រវត្តិកើតជំងឺហឺត។ ពេលខ្លះគ្រូពេទ្យយើង អាចមានបញ្ហាខ្វះចន្លោះ ទាក់ទងបញ្ហានេះ ខ្ញុំសូមអំពាវនាវ ដើម្បីយើងទាំងអស់គ្នាឈ្នះ ហើយយើងមិនត្រឡប់ទៅក្រោយវិញទេ”។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ប្រជាជនអាយុពី ១៨ឆ្នាំឡើងមាន ១០១,៥១ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់, លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន៩៩,១២ ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០៥,២៣ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧,៣៨២ នាក់, លើកុមារអាយុ០៥ឆ្នាំ មាន៩៩,៨៨ ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ៣០៤,៣១៧នាក់ ហើយនៅទូទាំងប្រទេសសរុបចំនួន១៤,២៦២,៩៥៩នាក់ ស្មើនឹង៨៩.១៤ ភាគរយនៃប្រជាជនសរុប១៦ លាននាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង