ព័ត៌មានជាតិ
ក្បួនម៉ូតូកង់បីរបស់អាវុធហត្ថ នៅតែបន្តអំពាវនាវឲ្យប្រជាជនរួមគ្នាបង្ការទប់ស្កាត់វីរុសកូវីដ-១៩
អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញក្បូនម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការអំពាវនាវនិងចាក់ផ្សាយ សេចក្ដីណែនាំ ពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ កាលពីរសៀលថ្ងៃទី០៧ និងព្រឹកថ្ងៃទី០៨ និងទី៩ ខែធ្នូ ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថរាជធានី បានបញ្ជាក់មុននេះបន្តិចថា ក្បូនម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការអំពាវនាវនិងចាក់ផ្សាយ សេចក្ដីណែនាំ ពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ តាមរយៈសារសំឡេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល។




ប្រភពបន្តថា ការផ្សព្វផ្សាយជាសាធារណៈតាមក្បូនម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីធ្វើជារៀងរាល់ថ្ងៃតាមដងផ្លូវ និងទីប្រជុំជនតែម្ដង ដើម្បីរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះមិនឲ្យឆ្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំដាច់ខាត៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ ម៉ាឡេស៊ី ផ្ដល់ភាពស្របច្បាប់ដល់ពលករតែមានលក្ខខណ្ឌ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


