Connect with us

ព័ត៌មានជាតិ

​កម្ពុជា ស្នើ​ដល់​បណ្ដា​ប្រទេស​ CLMV បំបាត់ឧបសគ្គពាណិជ្ជ កម្មឆ្លងដែន

បានផុស

នៅ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញដល់បណ្ដាប្រទេសទាំង៤ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម (CLMV) ជួយ​សម្របសម្រួល​គោលនយោបាយ ក្នុង​ការ​លុប​បំបាត់​រាល់​ឧបសគ្គ នៃការធ្វើពាណិជ្ជ​កម្ម ឆ្លងដែន តាមរយៈការសម្រួលឲ្យសាមញ្ញនូវកិច្ចដំណើរការ និងនីតិវិធីគយ នៅតាមព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងកិច្ចប្រជុំចប្រជុំ​កំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ ​ នាថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានលើក​ឡើង​ថា ទន្ទឹមគ្នានេះ បណ្ដាប្រទេស CLMV ត្រូវធានាថា ប្រតិបត្តិការនៃ​បណ្ដាញ​ខ្សែក្រវាត់ផ្គត់ផ្គង់ មាន​ដំណើរការពេញលេញតាមរយៈការ​លើកកម្ពស់​ ការតភ្ជាប់ផ្នែកដឹកជញ្ជួន ​ខណៈការសម្រួល​បរិយាកាស​ធុរកិច្ច នឹងផ្ដល់នូវកំណើន​លំហូរ ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសទាំង៤៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម