Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា វិស័យកីឡារបស់កម្ពុជា កំពុងឈានឆ្ពោះទៅមុខ

បានផុស

នៅ

មានប្រសាសន៍ នៅក្នុង​ពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ​នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​អះអាង​ថា បើ​គ្មាន​រដ្ឋ​ប្រហារ ១៩៧០​​ ដែលធ្វើឲ្យប្រទេសមានសង្គ្រាម​ទេនោះ គឺ​វិស័យកីឡារបស់កម្ពុជា មិនដើរថយក្រោយនោះទេ​។ ក៏ប៉ុន្តែពេលនេះ ប្រទេសកម្ពុជា​​ចាប់ផ្ដើមឡើងវិញ ​​ជាមួយនឹងការខិតខំ ដើម្បីឈានឆ្ពោះទៅមុខ ក្នុងវិស័យកីឡា បើទោះបីជាកម្ពុជា ​ស្ថិត​នៅក្នុងប្រទេសតូចក៏ដោយ។​

សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា មកដល់ពេលនេះ​យើងហាក់ដូចជា​ដើរតាម​លំអាន​ របស់​ព្រះ​ករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ (សម័យ​សង្គម​រាស្ត្រ​និយម​) ដែលពេលនោះ​កម្ពុជា ​គឺជាកោះសន្តិភាពមួយ ហើយ​នៅក្នុងដំណាក់កាលនោះ វិស័យកីឡា​ត្រូវបានពង្រឹង​ ហើយអ្វី​ដែលជាភស្តុតាង​​បង្ហាញ ក្នុងការពង្រឹងវិស័យ​កីឡា​នេះ គឺពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ដែលជា​និមិត្តរូបបញ្ជាក់​​​អំពី​​ការខិតខំប្រឹង​ប្រែង​ នៅក្នុងដំណាក់កាលសន្តិភាព ដែលខ្វះស្ថិរ​ភាព។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រេចតេជោ បាន​ពន្យល់ថា ពាក្យថា​​សន្តិភាព​ ខ្វះស្ថេរភាពនោះ គឺ​ក្រោយ​ឯករាជ្យឆ្នាំ​១៩៥៣ ​ប្រទេសកម្ពុជាយើងមានសន្តិភាព។ ក៏ប៉ុន្តែខ្វះស្ថេរភាព (​ចំណុចនេះ​ស្ថិត នៅក្នុងនិក្ខេបបទ​បណ្ឌិត វិទ្យាសាស្ត្រនយោបាយ របស់សម្ដេច)​ ដែលបញ្ហានេះ​ មានចំណុចពីរ​គឺ៖ ទី១. ប្រទេសជិតខាងរបស់យើងនៅមានសង្រ្គាម ធ្វើឲ្យប៉ះពាល់ពីការទម្លាក់គ្រាប់បែក ​ពីសហរដ្ឋអាមេរិក ដែលឈ្លានពានកាន់​កាប់ ​ប្រទេស​វៀតណាម​ខាងត្បូង បង្កើតជាបញ្ហាសម្រាប់យើង។ ទី២. កត្តាផ្ទៃក្នុង ដែលមានខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ដែល​​បាន​ធ្វើសកម្មភាព​​រំខាន​ ដល់ដំណើរ​ការកសាងប្រទេស នាដំណាក់កាលនោះ (​សម័យសង្គមរាស្រ្តនិយម)។ ប៉ុន្តែនាពេលនោះការខិតខំ ក្នុងវិស័យកីឡានេះ ក៏បានកើតមាននាសម័យនោះផងដែរ ហើយអ្នកជំនាន់មុន​គាត់ទទួល​បានផលប្រយោជន៍ អំពីកីឡានេះផងដែរ។ កូនសិស្សសម័យនោះ គ្រប់សាលាទាំងអស់ គឺអនុញ្ញាតឲ្យមានកីឡា ហ្វឹកហាត់​កីឡា ទោះបីថា វាមិនល្អ តែយ៉ាងហោច​​ណាស់ ​លេងនៅសាលា ដូចជាកីឡាបាល់ទះ បាល់បោះជាដើម។

សម្តេចនាយករដ្ឋមន្រ្តី​ថា «យើងគិតថា យើងកំពុងតែដើរទៅតាមលំអានបែបនេះ ប្រសិនបើគ្មានរដ្ឋប្រហារ ១៩៧០​​នោះទេ ដែលធ្វើឲ្យប្រទេសមានសង្គ្រាមកើតឡើងនោះ ប្រហែលជាវិស័យកីឡា របស់យើងមិនដើរថយក្រោយនោះទេ។ ឥឡូវជើងចាប់ផ្ដើមឡើងវិញ ជាមួយនឹងការខិតខំ ដើម្បីឈានឆ្ពោះទៅមុខ ក្នុងវិស័យកីឡា បើទោះបីជាយើងឋិត​​ នៅ​ក្នុង​ប្រទេស​តូច​មួយ​ក៏ដោយ។ ប៉ុន្តែវិស័យកីឡា អត់មានប្រកាន់ប្រទេសតូច ឬប្រទេសធំទេ​ ពីព្រោះកន្លង​មកយើងបា​នឃើញ ហើយប្រទេសតូច។ ប៉ុន្តែយើងអាចចូលទៅកាន់ការប្រកួត World Cup បាន ហើយ​ក៏មានប្រទេសធំខ្លះ មិនអាចចូលទៅ World Cup ​បានដែរ»។

​សម្តេច​តេជោ ​លើក​​​ជា​​​ឧទាហរណ៍ ​​ដូចជា​ប្រទេសចិន ដែលមានប្រជាពលរដ្ឋប្រមាណ ១៤០០ លាននាក់។ ប៉ុន្តែរើសមនុស្ស ១១​នាក់មិនបាន​ ដើម្បីចូលរួមប្រកួតនៅ World Cup​ ​ទេ​ ហើយឥណ្ឌាមានប្រជាជនជាង ១៣០០​លាននាក់ ​រើសមនុស្សមិនបាន ១១នាក់ ដើម្បីចូលលេងនៅ World Cup ​ទេ។ ដូច្នេះកីឡា​មិនឋិត នៅលើប្រទេសធំ ឬប្រទេសតូចទេ ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត ឬការហ្វឹកហាត់របស់យើង ហើយក៏រួមផ្សំជាមួយទេពកោសល្យផងដែរ។​

សូមជម្រាបថា នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីកីឡាកររូបនេះ ​ដណ្តើមបានមេ​ដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការដណ្តើម បានមេដាយមាសពិភព​លោក ​របស់​វីរកីឡាការិនី អ៊ុក ស្រីមុំ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក ៥​សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជា លើការប្រ​​កួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះ ​វីរកីឡាការិនី កែ ឡេង ធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

វប្បធម៌ ជំនឿ៤ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត

សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម