ព័ត៌មានជាតិ
ម៉ាស អាល់កុល និងសម្ភារៈការពារមួយចំនួន ត្រូវបានផ្តល់ជូន ស.ស.យ.ក ក្នុងយុទ្ធនាការផ្សព្វផ្សាយជំងឺកូវីដ
លោក ម៉ៅ ឌុង ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាស ចំនួន២០,០០០ ម៉ាស សាប៊ូចំនួន៤៣២ដុំ អាល់កុលចំនួន ២១០ លីត្រ និងផ្ទាំងបដាអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចំនួន៨០ផ្ទាំង ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅផ្តល់ជូនដល់គណៈកម្មាធិការ ស.ស.យ.ក.ក្រុង-ស្រុកទាំង៧ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត នៅស្នាក់ការ ស.ស.យ.ក ខេត្ត ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ក្នុងឪកាសនោះលោក ម៉ៅ ឌុង ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់នូវសម្ភារៈទាំងនេះសម្រាប់ខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង០៧ក្រុងស្រុក ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងសាយភាយបន្តរីករាលដាលក្នុងសហគមន៍ ពិសេសក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។



លោក ម៉ៅ ឌុង ក៏បានណែនាំឲ្យគណៈកម្មាធិការ ស.ស.យ.ក ក្រុង/ស្រុកទាំង០៧ បន្ទាប់ពីទទួលសម្ភារៈអស់ទាំងនេះហើយ ត្រូវបន្តចុះមូលដ្ឋានតាមគោលដៅឲ្យបានលឿន និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងអនាម័យ ការរក្សាគម្លាត និងវិធីសាស្ត្រនានា ដើម្បីការពារពីជំងឺកូវីដ១៩ ទៅតាមវិធាន ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសុខភាពអាយុជីវិតខ្លួន គ្រួសារ អ្នកដទៃ និងប្រទេសកម្ពុជាទាំងមូល ដោយផ្តើមចេញពីការគោរព និងអនុវត្តពីយើងម្នាក់ៗ៕
អត្ថបទ ហុង ម៉េងហៀ
សូមចុចអាន៖ ខេត្តសៀមរាបមិនទាន់មានករណីឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


