ព័ត៌មានជាតិ
បក្សសង្កាត់ទឹកល្អក់ទី១ ប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមសម្រាប់អភិវឌ្ឍសង្កាត់ ដើម្បីដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោត
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សសង្កាត់ទឹកល្អក់ទី១ នៅរសៀលថ្ងៃ០៨ មករាឆ្នាំ២០២២នេះបានប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនិងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី១ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

សន្និបាតនេះបានធ្វើឡើង ក្រោមវត្តមានលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ឺនទៀង ប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក និងលោកជា ពិសីប្រធានគណបក្សខណ្ឌទួលគោក តំណាងគណបក្សខណ្ឌទួលគោក នៅអគារសាលាអាស៊ីអឺរ៉ុប។

លោកប៉ិច សុខឃឿន ប្រធានគណបក្សសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍លើកឡើងថា គិតមកថ្ងៃនេះ ការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់ទឹកល្អក់ទី១ក្នុងអាណត្តិទី៤បាននាំមកនូវសមិទ្ធិផល ជាច្រើនដែលធ្វើឲ្យសង្កាត់ទឹកល្អក់ទី១ មានការប្រែប្រួលរីកចម្រើនជាលំដាប់។ ភាពជោគជ័យទាំង នេះគឺពិតជាបានមកពីការដឹកនាំតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សសង្កាត់ការដឹកនាំដ៏ឈ្លាសវៃ និងជាប្រចាំរបស់គណបក្សថ្នាក់លើ ការសហការល្អជាមួយក្រុមកការងារចុះជួយមូលដ្ឋាន ការចូលរួមរបស់សមាជិក សមាជិកា របស់គណបក្ស និងប្រជាពលរដ្ឋរបស់យើងបានល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គោលនយោបាយអភិវឌ្ឍមូលដ្ឋានរបស់គណបក្សយើង ក្នុងអាណត្តិទី៤នេះ មិនទាន់អនវត្តចប់សព្វគ្រប់នៅឡើយទេ។ ជាមួយនេះ យើងក៏បានលើកឡើងនូវគោលនយោបាយរបស់គណបក្សសង្កាត់ សម្រាប់អភិវឌ្ឍមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) បន្តទៀតដើម្បីអនុវត្តឲ្យបានសម្រេចការងារដែលនៅសេសសល់ កំណត់ឲ្យបាននូវគោល នយោបាយមួយដែលមានភាពប្រាកដប្រជាឆ្លើយតបតាមសំណូមពររបស់ប្រជាជន មហាជន។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក្នុងសន្និបាតនេះ បានមានប្រសាសន៍លើកឡើងថា សន្និបាតនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពីចំណុចល្អនិងចំណុចមិនល្អ យកមកច្របាច់បញ្ចូលគ្នា ដើម្បីយើងឈានទៅរកចំណុចឲ្យកាន់តែល្អបន្ថែមទៀត។ ការងារធំៗ ដែលយើងអនុវត្តន៍បានល្អប្រសើរកន្លងមក មិនមែនធ្វើតែមួយថ្ងៃពីរថ្ងៃនោះទេ គឺយើងបានខិតខំប្រឹងប្រែងធ្វើវាជាយូរណាស់មកហើយ។

លោកបន្តថា ការងារដែលយើងបានសន្យាក្នុងឆ្នាំ ២០១៧ ហើយយើងមិនទាន់អនុវត្តបាននោះ យើងត្រូវតែបន្តធ្វើ ឲ្យបានល្អប្រសើរ ដើម្បីយើងឈានទៅយកជ័យជំនះនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឬពីរកខ្លីខាងមុខនេះ។

បន្ថែមពីនេះ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះលោកប៉ិច សុខឃឿន ប្រធានគណបក្សសង្កាត់ទឹកល្អក់ទី១ ដែលបានបំពេញការងារបក្សបានយ៉ាងល្អទាំងការកសាង ពង្រឹង និងពង្រីកសមាជិកបក្ស៕
ដោយ ៖ ស្រីរ័ត្ន






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


