ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ រកឃើញអ្នកវិជ្ជមាន មេរោគបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ ៣ករណីទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមានមេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ចំនួន ៣ករណីបន្ថែមទៀត បន្ទាប់ពីរកឃើញមួយករណី កាលពីពេលថ្មីៗនេះ។
នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមករានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ ការស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនតិចជាង ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្តថា ទោះបីជាប៉ុន្មានថ្ងៃមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង តែចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មិនមាននោះទេ។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា «ហើយអូមីក្រុង ឥឡូវនេះ បានធ្លាយចូលសហគមន៍ ម្សិលម្ង៉ៃគឺ ១ករណី ម្សិលមិញចូល ៣ករណីហើយ ចូល ៣ករណី»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


