ព័ត៌មានជាតិ
សម្តេចតេជោ ប្រកាសបើកទូលាយឲ្យពលរដ្ឋតាមខេត្តឡើងមកចាក់វ៉ាក់សាំង Pfizer នៅ ភ្នំពេញ
ថ្លែងដោយគ្មានភាពស្ទាក់ស្ទើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឲ្យពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចាក់វ៉ាក់សាំង Pfizer អាចឡើងមកចាក់នៅក្នុងរាជធានីភ្នំពេញបានដោយសេរី។ សម្តេចប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១០ ខែមករានេះ។

សម្តេចមានប្រសាសន៍ដូច្នេះថា« បងប្អូនព្រួយបារម្ភខ្លាចថាក្រែងនាំគ្នាផ្អើលមកចាក់នៅភ្នំពេញ… ឥឡូវខ្ញុំសូមប្រាប់ទៅចេះ វិធីដែលល្អជាងគេ ផ្អើលទៅណាទៅៗ ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅចាក់នៅភ្នំពេញ ចាក់ឲ្យគេទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចគ្នាទេ ចាក់ Pfizer ឲ្យអស់ទៅ»។
លើសពីនេះទៀត សម្តេចតេជោ បានប្រាប់ទៅលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថា អ្នករស់នៅភ្នំពេញអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer ក៏ចាក់ទៅ ព្រោះវ៉ាក់សាំងនេះដឹកយកទៅខេត្តអាចខូច ដោយសារអត់មានប្រព័ន្ធរក្សាទុក ៨០អង្សាក្រោមសូន្យ ដូច្នេះទាំងអ្នកខេត្ត និងភ្នំពេញ អាចចាក់បានទាំងអស់គ្នានៅរាជធានីភ្នំពេញ។
កន្លងមករដ្ឋមន្រ្តីក្រសួងសុខាភិបាល បារម្ភខ្លាចមានការដណ្តើមគ្នាចាក់វ៉ាក់សាំងនេះ ទើបសុំអនុសាសន៍ពីសម្តេចតេជោ។ ក្រោយជ្រាបបញ្ហានេះ ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន សង្កាត់ធ្ងន់ថា« ខ្ញុំចង់ឲ្យទៅដណ្តើមនឹងហើយ យើងមិនពិបាកដឹកមនុស្ស ដឹកគ្រូពេទ្យយកមកចាក់នៅតាមខេត្ត»។
សម្តេចបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជា មិនបានបែងចែកតំបន់នោះទេ អ្នកណាចង់ចាក់វ៉ាក់សាំង គឺបើកសេរី អ្វីដែលសម្តេចបារម្ភ គឺមេរោគបំប្លែងអូមីក្រុងមកដល់កម្ពុជា រាយពេញប្រទេស។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ខែ មករាឆ្នាំ២០២២២ខាងមុខតទៅ។

គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីជ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដោយប្រើវ៉ាក់សាំង Pfzer ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូសជំរុញរូច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ឬដួសជំរុញរួច។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៨មករា៕ ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ