ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញ អំពាវនាវឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុ-សិស្ស បន្តចូលរួមទប់ស្កាត់ការរាតត្បាតកូវីដ-១៩
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ បានយ៉ាងជោគជ័យ។
លោក នួន ផារ័ត្ន បានសម្ដែងនូវការអរគុណបែបនេះ ក្នុងឱកាសដែលលោកតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី ១០ មករាឆ្នាំ ២០២១ខាងមុខនេះ។
លោក នួន ផារ័ត្ន មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលមិនរត់ចោលគ្នា ក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរាជរដ្ឋាភិបាល ដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ យ៉ាងល្អ ជាពិសេស គឺរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដុសទី ៤ នៅពេលខាងមុខនេះ បន្ថែមទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែធ្វើការណែនាំឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុ-សិស្សទាំងអស់ សូមកុំភ្លេចបន្តចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារតែពេលនេះកូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្ន ថែមទៀត។
លោកបន្តថា សម្រាប់ឆ្នាំ ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ាន ហើយរាជធានីភ្នំពេញ ក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ដែលលោកគ្រូ-អ្នកគ្រូ ត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈសរុប ចំនួន ២៤៩ រួមមាន៖ វិទ្យាល័យចំនួន ៤១សាលា អនុវិទ្យាល័យចំនួន ២៧សាលា សាលាបឋមសិក្សាចំនួន ១៦៣សាលា សាលាមត្តេយ្យសិក្សា ចំនួន ១៨សាលា មានសិស្សានុសិស្សសរុប ចំនួន ៤០០ ៧៤៣នាក់ បុគ្គលិគអប់រំគ្រប់ក្របខណ្ឌសរុប ចំនួន ១០ ៦៨៦ នាក់។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដោះស្រាយបញ្ហាខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជាថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភាៈសម្រាប់កំចាត់មេរោគកូវីដ-១៩ ជាច្រើនទៀត។
លោកបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មី ដែលត្រូវចាប់ដំណើរការពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២នេះ និងដើម្បីចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមចូលរួម អនុវត្តនូវវិធានការពារ របស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យលោកគ្រូ-អ្នកគ្រូ សិស្សា-នុសិស្ស និងអ្នកពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែង លាងដៃ ឲ្យបានច្រើន មានសាប៊ូ ជែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឲ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។
ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនទៅដល់សិស្សានុ-សិស្ស និងលោកគ្រូ-អ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅ និងថវិកាមួយចំនួន៕
អត្ថបទ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


