ព័ត៌មានជាតិ
កាច់សោ. ក ម៉ូតូត្រូវសន្តិសុខក្រុមហ៊ុនOCIC ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ ជ្រោយចង្វារ
ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងបាន ព្យាយាមជិះគេចខ្លួន តែត្រូវសន្តិសុខរបស់ក្រុមហ៊ុនOCIC ឃើញទាន់ប្រដេញចាប់បានប្រគល់ឲ្យ សមត្ថកិច្ច។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០១និង៥០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នៅចំណុច ផ្លូវលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់សន្តិសុខក្រុមហ៊ុនOCIC ដែលបានប្រដេញយ៉ាងប្រផាប់ព្រផីងរហូតចាប់បានជនសង្ស័យនេះ បានឲ្យដឹងថា ជនសង្ស័យនេះបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០២០មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IL4975 ចេញពីកន្លែងជិតខ្លួនយាម ហើយព្យាយាមជិហគេចខ្លួន។ ដោយឃើញសកកម្មភាបបែបនេះខ្លួនក៏ជិះម៉ូតូប្រដេញរហូតដល់ផ្លូវ លេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបចាប់បានជនសង្ស័យតែម្ដង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ធបាល ជ្រោយចង្វារ និងកសាងសុំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕
អត្ថបទដោយ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


