ព័ត៌មានជាតិ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM Retreat ត្រូវបានលើកពេល
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាបនោះ ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ នេះបើតាមការឲ្យដឹពិលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជម្រាបជូនបណ្តាញសារព័ត៌មាន នារសសៀលថ្ងៃទី១២ ខែមករា នេះ។
បើតាមលោក កុយ គួង ការលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ។
សូមបញ្ជាក់ថា កម្ពុជានឹង រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមករា ខាងមុខ នៅឯទីក្រុងសៀមរាប ភាគខាងជើងប្រទេស។ AMM Retreat ជាកិច្ចប្រជុំសំខាន់ដំបូងបង្អស់ក្នុងឆ្នាំ២០២២ ដែលកម្ពុជារៀបចំឡើងក្នុងនាម ជាប្រធានអាស៊ាន។ នៅកិច្ចប្រជុំខាងមុខនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននានានឹង ផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នាអំពីកិច្ចការ ដែលអាស៊ានគ្រោងនឹងអនុវត្តន៍ ក៏ដូចជា បញ្ហាដែលអាស៊ានត្រូវប្រឈមក្នុងឆ្នាំនេះផងដែរ។
នាពេលថ្មីៗនេះ ក្នុងកិច្ចសន្ទនាអំពីអាណត្តិប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា ដែលបានរៀបចំឡើងដោយវិទ្យាស្ថាន Yusof Ishak រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាត់ទុកថា AMM Retreat ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដំបូង ដើម្បីពិភាក្សាអំពីការសម្រេចចិត្ត និងផែនការនានា ដែលប្រទេសសមាជិកអាស៊ាន បានឯកភាពគ្នាតាំងពីឆ្នាំទៅមិញ ព្រមទាំងជាឱកាស ដើម្បីពិភាក្សាអំពីគំនិតផ្ដួចផ្ដើមថ្មីៗ សម្រាប់ជំរុញការកសាងសហគមន៍អាស៊ានផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី



