Connect with us

ព័ត៌មានជាតិ

​ខេត្ត​ពីរ​កំពុង​ដំណើរ​ការ​សាង​សង់​ស្ដូប​អនុ​ស្សាវរីយ៍​នយោ​បាយ​ឈ្នះ​ ឈ្នះ​

បានផុស

នៅ

ខេត្ត​ចំនួន​ពីរ​ ​កំពុង​ដំណើរការ​សាងសង់​ស្ដូបអនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ ដើម្បី​បង្ហាញ​ពីការ​ដឹង​គុណ​ និង​ការ​ច​ងចាំ​រំឭក​ដល់​វីរភាព​ ស្នា​ដៃ​ និង​ភាព​ឈ្លៀស​វៃ​របស់​ថ្នាក់​ដឹក​នាំ​ ក្នុងកា​រ​ស្វែង​រ​កសន្តិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ

ខេត្តទាំងពីរ គឺខេត្តកោះកុង កំពុងដំណើរការសាងសង់ដោយបានបុកគ្រឹះរួចរាល់ហើយ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់​មានជ័យ ក្រុងខេមរភូមិន្ទ និងស្ដូបអនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះមួយទៀតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចាប់ផ្តើមសាងសង់ ខណៈដែលសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួង​ការពារជាតិ និងជាប្រធាន​គណៈកម្ម​ការសាងសង់វិមាននយោបាយឈ្នះឈ្នះ បានប្រកាសសមាសភាពអនុគណៈ​កម្មការសាង​សង់ស្តូបនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី ១០ ខែមករា នេះ។

ស្តូបនយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង នឹងត្រូវសាងសង់ឡើង ក្រោមការចូលរួមចំណែកជាថវិកា និងគំនិតពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា សម្តេច ទៀ បាញ់ បានស្នើឲ្យអនុគណៈកម្មការសាងសង់​ស្តូបនយោបាយឈ្នះឈ្នះ បន្តនាំគ្នាអំពាវនាវ និងកៀរគរធនធាននានា ពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត និង ប្រជាជន ដើម្បីចូលរួមកសាងស្តូបនយោបាយ​ឈ្នះឈ្នះនេះ ឲ្យបានរួចរាល់តាមការគ្រោងទុក។ ក្រសួងការពារជាតិ បន្ថែមថា ស្តូបនយោបាយ​ឈ្នះឈ្នះ ក្នុងស្រុកអន្លង់វែង នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ និងជាកេរមរតក សម្រាប់មនុស្សជាតិគ្រប់ជំនាន់។



សូមជំរាបថា រាដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាននយោបាយឈ្នះឈ្នះមុនគេ នៅរាជធានីភ្នំពេញ បន្ទាប់មកគឺសាង​សង់ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ ដោយសារខេត្តទាំងបួនធ្លាប់មានប្រវត្តិ​តស៊ូនៃការយកឈ្នះលើកងទ័ពខ្មែរក្រហម។

ក្នុងចំណោមខេត្តទាំងបួន ខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចសាងសង់ស្តូបនយោបាយឈ្នះឈ្នះមុនគេ ហើយបន្ទាប់មក គឺខេត្តឧត្តរមានជ័យ។ ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ ក្នុងក្រុងខេមរភូមិន្ទ បានចាប់តាំងពីអំឡុងឆ្នាំ២០២០មក និងកំពុងស្ថិតក្នុងការដំណើរការសាងសង់។

សម្រាប់ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន និងនៅខេត្តកំពង់ស្ពឺ មិនទាន់ចាប់ផ្តើមនៅឡើយទេ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១២ នាទី មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា២៥ នាទី មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៣៥ នាទី មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

ព័ត៌មានជាតិ៤៥ នាទី មុន

តំណាង​បក្ស​ប្រជាជន ជួប​សន្ទនា​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្លាស់ប្ដូរ​បទ ពិសោធន៍ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

នយោបាយ១ ម៉ោង មុន

ថ្ងៃទី​៦ នៃ​ការឃោសនា ជួប​បញ្ហា​អាកាសធាតុ​តិចតួច ដោយសា​មាន​ភ្លៀង​ធ្លាក់

Sokha Hotels

ព័ត៌មានពេញនិយម