Connect with us

ព័ត៌មានជាតិ

ជប៉ុនរៀបចំពិព័រណ៍សៀវភៅត្លុកនៅភ្នំពេញ ដើម្បីជំរុញឱ្យយុវជនកម្ពុជាមានទម្លាប់អានឱ្យបានច្រើន

បានផុស

នៅ

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ក្រោម​កិច្ចសហការ​ជាមួយ​មូលនិធិ​ជប៉ុន និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បានរៀបចំ​ពិព័រណ៍​សៀវភៅ​ត្លុកដែល​ភាសា​ជប៉ុន​ហៅថា «​ពិព័រណ៍​ម៉ាន​ហ្កា​» នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យមាន​ទម្លាប់​ការមើល និង​អាន​ឱ្យបាន​កាន់តែច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ពិព័រណ៌សៀវភៅ​ត្លុក​ជប៉ុន​នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ចាប់ពី​សៀល​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​២៣ ខែមករា​ ដោយមាន​ការសម្រិតសម្រាំង​នូវ​សៀវភៅ​សម្រាប់​បង្ហាញ​ដល់​អ្នកអាន​ឱ្យ​ស្វែងយល់​ពីអារម្មណ៍ វប្បធម៌ សង្គម និង​ទស្សនវិជ្ជា​ផ្សេងៗ​។​

ថ្លែង​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​សៀវភៅ​ត្លុក​ជប៉ុន​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃនេះ ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ពិព័រណ៍​សៀវភៅ​ត្លុក​រៀបចំឡើង​ក្នុង​គោល​បំណង​ដើម្បី​លើកកម្ពស់​ទម្លាប់​នៃ​ការអាន​ដល់​យុវជន​នៅ​កម្ពុជា​ដែល​កំពុង​តែមាន​ការថយចុះ​។​

លោក​ឯកអគ្គ​រាជ​ទួត​បាន​បន្តថា​ ពិព័រណ៍​នេះមិន​ត្រឹម​តែមាន​កម្មវិធីនិង​ព្រឹត្តិការណ៍​សប្បាយៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​កម្មវិធី​ពិភាក្សា​ជជែក​វែកញែក​ស្ដីអំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ទម្លាប់​អាន​ស្រប​ពេល​ដែលមាន​មតិ​នៃ​បុគ្គល​មួយចំនួន​បានលើកឡើង​ពី​កង្វះ​សៀវភៅជា​ខេមរភាសា​សម្រាប់​អាន​ផងដែរ​។​

លោក​ឯកអគ្គ​រាជ​ទួត​បាន​បន្តទៀតថា ម្យ៉ាងទៀតវា​ក៏​ជា​ផ្នែក​មួយ​ដែល​ជជែក​គ្នា​អំពី​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា ខណៈ​នៅក្នុង​ពិព័រណ៍​នេះ ក៏មាន​ស្តង់​ពិសេសដែល​ក្រុមការងារ​នឹង​ផ្តល់ព័ត៌មាន​ជាក់ស្តែងស្តីអំពី​ការសិក្សា​ភាសា​ជប៉ុន​សម្រាប់​អ្នក​ដែល​ចង់ដឹង ចង់ឃើញ ចង់​ស្គាល់​បន្ថែម​ពី​ប្រទេស​ជប៉ុន​ទៀតផង​។​

សូមបញ្ជាក់ថា សៀវភៅ​ត្លុក​នេះ​មាន​តួអង្គ​នីមួយៗ ទាំង​វីរបុរស ឬ​តួអង្គ​អាក្រក់មិន​ថា​ស្អាត ឬ​អាក្រក់ មិន​ថា​ស្មោះត្រង់ ឬ​ល្បិចដើម្បីឱ្យ​អ្នកអាន​អាច​ស្វែងយល់​ពី​អារម្មណ៍ វប្បធម៌ សង្គម និង​ទស្សនវិជ្ជា​ផ្សេងៗ ដែល​បង្កប់​ក្នុង​សាច់រឿង​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម