ព័ត៌មានជាតិ
សៀវភៅ “កម្ពុជា ក្នុងយុទ្ធសាស្ត្រមហាអំណាច” បង្ហាញពីយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ក្នុងការរកសន្តិភាពជូនកម្ពុជា
សៀវភៅ “កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច” ជាសៀវភៅនិពន្ធដោយ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ចង់បង្ហាញពីបញ្ហាទំនាស់នៅលើពិភពលោក និងយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាទាំងនោះ ក្នុងនាមកម្ពុជា ក៏រងឥទ្ធិពលពីបរទេសដូចគ្នា។

សៀវភៅ “កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច” មានកម្រាស់ ១០៣២ ទំព័រ ដែលចំណាយពេល៣ឆ្នាំ ក្នុងការសរសេរ។ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានអះអាងថា គោលបំណងដែលលោកសរសេរសៀវភៅនេះឡើងមក គឺចង់បង្ហាញពីទំនាស់នៅលើពិភពលោកដែលស្មុគស្មាញ ទាំងសង្គ្រាមបាញ់បោះ សង្គ្រាមនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការដណ្តើមទឹកដីគ្នាទៅវិញទៅមក។
លោកបន្តថា ទំនាស់ក្នុងពិភពលោកទាំងអស់នេះ ក៏បានជះឥទ្ធិពលមកដល់កម្ពុជាដូចគ្នា ដូច្នេះ លោកបណ្ឌិត ចង់ឆ្លុះបញ្ចាំងឱ្យអ្នកអានដឹងថា ក្នុងស្ថានភាពដែលពិភពលោកស្មុគស្មាញ ជះឥទ្ធិពលបែបណាខ្លះមកកម្ពុជា។ ជាមួយនឹងការជះឥទ្ធិពលនេះ លោកបណ្ឌិត ក៏ចង់បង្ហាញពីមូលដ្ឋានគ្រឹះថា ក្នុងពេលដែលកម្ពុជារងឥទ្ធិពលពីបរទេស ហើយប្រទេសដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានទស្សនវិជ្ជានយោបាយបែបណា ក្នុងការរកដំណោះស្រាយសម្រាប់ប្រទេសជាតិ ឱ្យមានសន្តិភាព និងភាពរីកចម្រើន។

សៀវភៅ “កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច” មាន៥ភាគ គឺភាគទី១ លោកចាប់ផ្តើមសរសេរផ្តើមចេញពីសម័យកាលរបស់ព្រះបាទនរោត្តមសីហនុ ក្នុងពេលដែលប្រទេសពោលពេញដោយសង្គ្រាម និងការឈ្លានពានរបស់បរទេស។ ភាគទី២ បន្ទាប់ពីបញ្ហាទាំងអស់នេះមិនបានបញ្ចប់ ក៏បានធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងសង្រ្គាមត្រជាក់។ ភាគទី៣ និយាយអំពីមហាអំណាចទាំង៣ ដែលមាននៅលើពិភពលោក គឺរុស្ស៊ី អាមេរិក និងចិន បូករួមទាំងសង្គ្រាមត្រជាក់ផង។ ភាគទី៤ លោកនិយាយអំពី សម័យកាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលរំដោះប្រទេសឱ្យមានសន្តិភាព មិនធ្លាក់ក្នុងសង្គ្រាម ក្រោមប្រទេសមហាអំណាច។ ភាគទី៥ ចុងក្រោយគឺ និយាយពីការអភិវឌ្ឍរបស់ភ្នំពេញក្នុងការគ្រប់គ្រងរបស់បារាំងជិត១០០ឆ្នាំ។ បន្ទាប់មក គឺបង្ហាញពីការអភិវឌ្ឍនៅភ្នំពេញ និងតាមបណ្តាខេត្ត តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន មានការរីកចម្រើនបែបណាខ្លះ។
សូមជម្រាបថា លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ គឺជាអ្នកជំនាញប្រវត្តិសាស្ត្រ និងវិទ្យាសាស្រ្តនយោបាយមួយរូបនៅកម្ពុជា។ លោកបណ្ឌិត បាននិពន្ធសៀវភៅជាច្រើន មានទាំងប្រលោមលោក ប្រវត្តិសាស្ត្រខ្មែរជាដើម ទាំងភាសាខ្មែរ និងភាសាបារាំង សុទ្ធតែជាស្នាដៃល្អៗសម្រាប់កូនខ្មែរគួរក្រេបជញ្ជក់យកចំណេះដឹង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


