Connect with us

ព័ត៌មានជាតិ

បាក់ឌុបពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ មានបេក្ខជន​ប្រឡងជាប់ជាង ៤២ម៉ឺននាក់ និទ្ទេសA ជាង​៣៥០០នាក់

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២១នេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៤២៧០៨០នាក់ ក្នុងនោះ ជាប់និទ្ទេស Aចំនួន៣៥៥២នាក់ , និទ្ទេសB ចំនួន១៦៤៩៧នាក់,និទ្ទេសC ចំនួន៣៧៤១០នាក់និទ្ទេសD ចំនួន៧៦៨៨៥នាក់ និងនិទ្ទេសE ចំនួន ២៦៩៩០១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដដែលបានឱ្យដឹងបន្តថា នៅឆ្នាំ២០១៤ មានប្រឡង២លើក ដោយលើកទី១មានបេក្ខជនប្រឡងជាប់ចំនួន ២៣១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន១១នាក់ និទ្ទេស B ចំនួន ២៨០នាក់ និងមិនមាននិទ្ទេស C, D និងនិទ្ទេសEទេ។ ប្រឡងលើកទី២ មានបេក្ខជនជាប់ ១០៨៧១នាក់ ស្មើនឹង ១៧,៩៤ភាគរយ ក្នុងនោះនិទ្ទេសC ម្នាក់និទ្ទេស Dចំនួន ៥៥នាក់ និងនិទ្ទេស Eចំនួន ១០៨១៥នាក់។ ឆ្នាំ២០១៥មានបេក្ខជនប្រឡងជាប់ចំនួន ៤៦៥៦០នាក់ ស្មើនឹង ៥៥,៨៨ភាគរយ ក្នុងនោះ មាននិទ្ទេស Aចំនួន ១០៨នាក់ និទ្ទេស Bចំនួន ១០៨៥នាក់ និទ្ទេសCចំនួន៣២៩២នាក់និទ្ទេស Dចំនួន៦០៩៣នាក់និងនិទ្ទេសE៣៥៩៨២នាក់។ឆ្នាំ ២០១៦ មានបេក្ខជនប្រឡងជាប់ចំនួន ៥៥៧៥៣នាក់ស្មើនឹង ៦២,១៨ ភាគរយ ក្នុងនោះ និទ្ទេស Aចំនួន ៤០៥នាក់ និទ្ទេស Bចំនួន ២៨០១នាក់និទ្ទេស C ចំនួន ៥៥៩៥ នាក់,និទ្ទេស D ចំនួន ៨៨៣៥ នាក់និងនិទ្ទេស E ចំនួន ៣៨១១៧ នាក់។ ឆ្នាំ ២០១៧ មានបេក្ខជនប្រឡងជាប់ចំនួន ៦៣៦៦៨ នាក់ស្មើនឹង ៦៣,៨៤ភាគរយ ក្នុងនោះមាននិទ្ទេស Aចំនួន ៤២៤នាក់នាក់ និទ្ទេសB ចំនួន ២៤៦៤ នាក់និទ្ទេសC ចំនួន ៥០០០នាក់,និទ្ទេសDចំនួន៩១២៣នាក់ និងនិទ្ទេស Eចំនួន ៤៦៦៥៧នាក់។ ឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់ចំនួន ៧៦០៣៤នាក់ ស្មើនឹង ៦៧,០៧ភាគរយ ក្នុងនោះ មាននិទ្ទេស Aចំនួន៤០៨នាក់នាក់ និទ្ទេសB ចំនួន ២២២២នាក់និទ្ទេសC ចំនួន ៦០៤១ នាក់,និទ្ទេសD ចំនួន ១៥១៨០នាក់និងនិទ្ទេស Eចំនួន ៥២១៨៣នាក់។

ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩០៥២នាក់ ស្មើនឹង ៦៨,៦២ភាគរយ ក្នុងនោះមាននិទ្ទេស Aចំនួន៤៤៣នាក់នាក់ និទ្ទេសBចំនួន២៤៣០នាក់និទ្ទេសCចំនួន៥៨៤៧នាក់,និទ្ទេស Dចំនួន១៤១០០នាក់និងនិទ្ទេស Eចំនួន៥៦២៣២នាក់។ឆ្នាំ២០២០ក្រសួងអនុញ្ញាតឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិទាំងអស់គ្នាដោយសារការរាតត្បាតជំងឺកូវីដ១៩។

ឆ្នាំ២០២១នេះមានបេក្ខជនប្រឡងជាប់បាក់ចំនួន៧២០១៦នាក់ស្មើនឹង៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស Aមានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន១៥៥២នាក់ និទ្ទេស Cចំនួន១១៦៣៤នាក់ និទ្ទេសDចំនួន២៣៤៩៩នាក់និងនិទ្ទេស Eចំនួន២៩៩១៥នាក់។

បេក្ខជនជាប់និទ្ទេស Aមានចំនួន១៧៥៣នាក់នោះជាប់ច្រើនជាងគេនៅរាជធានីភ្នំពេញមានចំនួន៥៦៥នាក់សៀមរាប១៥៣នាក់ កណ្តាល១២៧នាក់បាត់ដំបង១២៣នាក់ កំពង់ចាម ១១៨នាក់បន្ទាយមានជ័យ៩៩នាក់តាកែវ៩៩នាក់ ព្រៃវែង៨៧នាក់កំពត៧៥នាក់ត្បូងឃ្មុំ៥៤នាក់ ក្រចេះ៤៥នាក់ កំពង់ំ៤១ កំពង់ស្ពឺ៣៣ ពោធិសាត់២៨នាក់ស្វាយរៀង២៦នាក់ កំពង់ឆ្នាំង២២នាក់ ព្រះសីហនុ២០នាក់ រតនគីរី ៩នាក់ស្ទឹងត្រែង៦នាក់ ប៉ៃលិន៦នាក់ ឧត្តរមានជ័យ៥នាក់ កោះកុង៤នាក់ ព្រះវិហារ៤នាក់កែប៣នាក់និងមណ្ឌលគីរី១នាក់៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៦០ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម