Connect with us

ព័ត៌មានជាតិ

បំភ្លឺ​​ហេតុការណ៍​ឈ្លោះប្រកែកគ្នា រវាងអ្នកបើកបរ​ម៉ូតូ និង​អ្នក​បើក​រថយន្ត​ក្រុង​សាធារណៈ

បានផុស

នៅ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បាន​ចេញ​បំភ្លឺ ក្រោយ​មាន​ហេតុការណ៍​ឈ្លោះប្រកែកគ្នា​រវាង​​អ្នកបើកបររថយន្តក្រុងសាធារណៈ​ និង​អ្នក​បើកបរ​ម៉ូតូ​តាម​ដង​ផ្លូវ។

បើ​យោង​តាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​​រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ​បាន​បញ្ជាក់​ថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មាន​ការ​ចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រស អ្នកបើកបររថយន្តក្រុង ស្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ចំណុចម្តុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើ​ឲ្យ​ភាគីខាងម៉ូតូមានការខឹងសម្បារក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបររថយន្តក្រុងទប់អារម្មណ៍ខឹងពុំបាន ក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យ។

ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរ ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ​សុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញមកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិន​ឲ្យ​ប្រព្រឹត្តទង្វើបែបនេះទៀត។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់ ចូលរួមចំណែកក្នុងការទុកគន្លងផ្លូវ រថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បី​ចៀសវាង​គ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម