ព័ត៌មានជាតិ
ព្រះមហាក្សត្រ យាងចូលរួមពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។
យាង និងអញ្ជើញ ជូនព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានព្រះរាជវត្តមាន និងវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២។ គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជន និងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេស កីឡាអូឡាំពិករដូវរងា ២០២២នេះ គឺជាតឹក តាងបញ្ជាក់កាន់តែប្រ័ត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាង សហគមន៍រួម ជោគវាសនាមនុស្សជាតិ។
នេះ មិនមែនជាលើកដំបូង នៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវស្មារតីរបស់កីឡាអូឡាំពិករដូវរងានោះទេ។ ប៉ុន្តែប្រទេសចិន ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ ពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅ កាលពីខែសីហា ឆ្នាំ ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល។ នៅឆ្នាំ ២០២២នេះ សហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិនក្នុងកម្មវិធីដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា ២០២២។
សូមបញ្ជាក់ថា រដ្ឋធានីប៉េកាំង គឺជារដ្ឋធានីទី ១ លើលោកដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា ហើយការប្រកួតកីឡាអូឡាំពិករដូវរងា នៅរដ្ឋធានីប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក បែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ៕







-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


