ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពថៃ សន្យាចំពោះមុខសម្តេច ទៀ បាញ់ ថា នឹងបន្តថែរក្សាព្រំដែនសន្តិភាព
នៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ដែលជារដ្ឋមន្រ្តីការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ក្នុងការថែរក្សាព្រំដែនសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ លោក ក៏គាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះផងដែរ។

លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានសន្យាដូច្នេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កន្លងមក ប្រទេសទាំងពីរ មានបញ្ហាបន្តិចបន្តួច តែភាគីទាំង២ បានជំរុញ និងដោះស្រាយដោយសន្តិវិធី ដោយប្រកាន់ខ្ជាប់នូវប្រពៃណីទំនាក់ទំនងដ៏ល្អនឹងគ្នា ធ្វើឲ្យប្រជាជនរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរប្រកបរកស៊ីបានយ៉ាងល្អ ពិសេសប្រជាពលរដ្ឋ ខេត្តជាប់សមុទ្រ។ សម្តេចពិជ័យសេនា បន្តថា ជាមោទនភាពផងដែរ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ បាននាំមុខនៅក្នុងចាត់ចែងកិច្ចការទាំងឡាយរបស់ប្រទេស និងប្រជាជនទាំងពីរ ពិសេស ភារកិច្ចស្នូល គឺការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជា ជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ហើយបានចាប់ផ្តើមប្រជុំពិភាក្សានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ដែរថា ក្នុងនាមប្រធានប្តូរវេនអាស៊ាន កម្ពុជា នឹងខិតខំបំពេញតួនាទីឲ្យបានពេញលេញ និងបានស្នើសុំដល់អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃជួយគាំទ្រ ដើម្បីឲ្យកិច្ចប្រជុំនៅឆ្នាំនេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

ចំណែក លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា បានថ្លែងថា នេះជាដំណើរបំពេញទស្សនកិច្ចជាផ្លូវការរលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ទៀតថា កងទ័ពជើងគោកភូមិន្ទថៃ និងកងទ័ជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា មានកិច្ចសហប្រតិបត្តិការដ៏ល្អនឹងគ្នា ហើយតែងតែបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


