ព័ត៌មានជាតិ
ស្វែងយល់ លទ្ធផលទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល នៅសេអ៊ូល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ (កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ) ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកលលោក (UPF) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅឯកិច្ចប្រជុំ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើការងារជាច្រើន ជាមួយមេដឹកនាំកំពូលៗ ក៏ដូចជាប្រយោជន៍រួមសម្រាប់ពិភពលោក។ ក្នុងនោះសម្តេចបានថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ១០០ ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានសន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។

សម្តេចតេជោបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ ដូច្នេះ សម្តេចបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម។

បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃទី១៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារជាលទ្ធផលចំនួនពីរគឺ “សេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ ២០២២៖ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ” និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្តីពី “រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ៖ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ”។

ក្រៅពីការធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, ឯកឧត្តម ផាក ប្យុងស៊ុក ប្រធានសភា, ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកអង្គការ UPF ហើយសម្តេចក៏បានអញ្ជើញចូលរួមជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ផងដែរ៕
អត្ថបទ៖ កោះកែវ
សូមអានខ្លឹមសាទាំងស្រុង៖






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ