Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តព្រះវិហារ អះអាងអំពីការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះវិហារ បានអះអាងអំពីការខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើក្នុងខេត្តរបស់ខ្លួន ខណៈបទល្មើសព្រៃឈើ តែងតែកើតមាន។  

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិស​ដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា ខេត្តព្រះវិហារ គឺជាខេត្តដែលសំបូរទៅដោយធនធានព្រៃឈើ ហើយគ្រប់គ្រងដោយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ គ្រាន់តែផ្ទៃដី ដែលស្ថិតក្រោមការគ្រប់គ្រង ដោយក្រសួងបរិស្ថានមានប្រមាណជា ១លានហិកតា។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ទទួលស្គាល់ថា បទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ​ តែងតែកើតមានឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងបរិស្ថាន បានដាក់មន្ត្រីអភិរក្ស និងសហការជាមួយអង្គការដៃគូនានា ដើម្បីតាមដានត្រួតពិនិត្យ និងបង្រ្កាបនូវបទល្មើសកាប់បំផ្លាញព្រៃឈើនេះ យ៉ាងយកចិត្តទុក ដាក់។

លោកថា «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទល្មើសតែងតែកើតមានឡើង ក៏ប៉ុន្តែក៏មិនមែនថា យើង​​មិនមានវិធានការ យើងមានវិធានការ ទាំងក្រសួងដែនដី ក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងកសិកម្ម គឺថា អាជ្ញាធរខេត្ត រដ្ឋបាលខេត្ត រដ្ឋ បាលស្រុក គណៈបញ្ជាការឯកភាពខេត្ត ​គឺថា រដ្ឋបាលខេត្ត រដ្ឋបាលបាលស្រុក មានការណែនាំ មានការអប់រំ មានការដាក់វិន័យ ចំពោះបទល្មើស បទល្មើសណាដែលធំដុំ គឺថា យើងនឹងបញ្ជូនទៅតុលាការ ករណីណាបទល្មើសតិចតួច ប្រជាពលរដ្ឋមូលដ្ឋានរបស់យើង គឺថាយើងមានការអប់រំ មានការណែនាំ មានការពន្យល់ គឺថា នីតិវិធីអនុវត្ត សព្វបែបយ៉ាង»៕

អត្ថបទ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម