ព័ត៌មានជាតិ
អាជ្ញាធរក្រុងសៀមរាបនឹងចាត់វិធានការក្តៅចំពោះអ្នកចោលសំរាមនៅតាមដងស្ទឹង
អាជ្ញាធរក្រុងសៀមរាបបានសហការគ្នាចុះណែនាំអាជីវករនិងពលរដ្ឋដែលប្រកបរបបរកស៊ីនិងរស់នៅតាមបណ្តោយមាត់ស្ទឹងសៀមរាប អំពីរបៀបទុកដាក់ វេចខ្ចប់ និងបញ្ចេញសំរាមអោយបានត្រឹមត្រូវ និងហាមយកសំរាម មកបោះចោលលើផ្លូវថ្មើរជើង ក្នុងករណីនៅតែបន្តក្រុមការងារប្រទះឃើញ នឹងធ្វើការផាកពិន័យតាមច្បាប់។

លោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា លោកបានដឹកនាំក្រុមការងារ ចុះធ្វើការណែនាំ បងប្អូនអាជីវករ និងពលរដ្ឋដែលមានលំនៅឋានតាមបណ្តោយកំណាត់ផ្លូវ ពីរង្វង់មូលនាគព័ន្ធ រហូតដល់អតីតអាងក្រពើ អំពីរបៀបទុកដាក់ វេចខ្ចប់ និង បញ្ចេញសំរាមអោយបានត្រឹមត្រូវ និងហាមយកសំរាម មកបោះចោលលើផ្លូវថ្មើរជើង។

លោកបន្តថា ក្នុងករណីនៅតែបន្ត ក្រុមការងារប្រទះឃើញ នឹងធ្វើការផាកពិន័យ ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថានល្អ សម្រាប់ក្រុងសៀមរាបយើង ។
ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សា ជាមួយភាគីតំណាងក្រុមហ៊ុនប្រមូលសំរាម អំពីលទ្ធភាព រៀបចំ ទីតាំងទទួលដាក់សំរាម បណ្តោះអាសន្ន សម្រាប់តំបន់នេះផងដែរ។

សូមជម្រាបផងដែរថា ក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់ជារំដួល៣ទង ជាទីក្រុងស្អាត គួបផ្សំនឹងផ្លូវ៣៨ខ្សែដែលកំពុងសាងសង់រួចបណ្តើរៗ និងបានធ្វើអោយក្រុងសៀមរាបប្រែមុខមាត់ថ្មីគួរជាទីមោទនៈ៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


