Connect with us

ព័ត៌មានជាតិ

មិត្តហ្វូន ប្រារព្ធខួប ១៣ ឆ្នាំ ជាមួយនឹងបេសកកម្មថ្មី ដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា

បានផុស

នៅ

​នៅថ្ងៃនេះ ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ប្រារព្ធ​ខួប​ទី​ ១៣ ​ឆ្នាំ​នៃ​ការឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​របស់ខ្លួន ជាមួយនឹង​ការដាក់ចេញ​នូវ​បេសកកម្ម​ថ្មី​មួយទៀត ដើម្បី «​បង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​» នៅក្នុង​ប្រទេស​កម្ពុជា។

​កាលពី​ ១៣​ ឆ្នាំមុន នៅថ្ងៃនេះ មិត្ត​ហ្វូ​ន បានចាប់ផ្ដើម​ការផ្ដល់​សេវាកម្ម​របស់ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​នេះ ដោយ​គ្របដណ្ដប់​តំបន់​លំនៅដ្ឋាន​គ្រប់​ទីកន្លែង និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​ជិត ៩​ លាន​នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់ថា គឺ​ដោយសារតែ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​និយោជិត​របស់​ក្រុមហ៊ុន​ប្រមាណ ២០០០​ នាក់ ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើឱ្យ មិត្ត​ហ្វូ​ន ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដ៏​ជោគជ័យ​បំផុត​នៅ​កម្ពុជា ។

​លោក ហ្វុ​ង វ៉ាន់​គឿង ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​ឆ្លៀត​ក្នុងឱកាស​នេះ យើង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្ដល់​ការគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ។ ជាពិសេស ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​សាកល កូ​វីដ​-១៩ នៅ​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព ដល់​ប្រជាជន រួម​ជាមួយនឹង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិយាកាស​អាជីវកម្ម។ ទន្ទឹមនឹង​នេះដែរ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​និយោជិត​របស់​យើង​ផងដែរ ដែល​បាន​រួមដៃគ្នា​ធ្វើឱ្យ​មិត្ត​ហ្វូ​ន​ក្លាយជា​ក្រុមហ៊ុន​មួយ​ដ៏​ជោគជ័យ ។​»

​លោក ហ្វុ​ង វ៉ាន់​គឿង បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ៖ «​ដោយ​ឈរលើ​ជោគជ័យ​និង​សមិទ្ធផល​នានា​ដែល​យើង​សម្រេចបាន នៅថ្ងៃនេះ​យើង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី​ ១៣​ ឆ្នាំ​របស់​យើង ជាមួយនឹង​បេសកកម្ម​ថ្មី​មួយទៀត គឺ «​បង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​» ។ ហើយ​ដើម្បី​សម្រេច​ឱ្យបាន​បេសកកម្ម​នេះ យើង​នឹង​កសាង​បណ្ដាញ​ទូរគមនាគមន៍​ដ៏​ទំនើប​ជឿនលឿន​បំផុត ដោយមាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ដូចជា 5G, Narrowband IoT, Big Data និង AI; អនុវត្ត​ដំណោះស្រាយ និង​សេវាកម្ម ICT សម្រាប់​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន សហគ្រាស អង្គការ និង​លំនៅឋាន​ប្រជាពលរដ្ឋ ក្នុងនោះ​រាប់បញ្ចូល​ទាំង​សេវាកម្ម​ទីក្រុង​ឆ្លាត (Smart City), រដ្ឋាភិបាល​ឌីជីថល និង​សេវាកម្ម Cloud ជាច្រើន​ទៀត។ ស្របពេល​ជាមួយគ្នានេះ យើង​ក៏​នឹង​វិនិយោគ​ទៅលើ​មាតិកា និង VAS ព្រមទាំង​ផ្លាស់ប្ដូរ​ទៅរក​សេវាកម្ម​ឌីជីថល ដោយមាន​ហ្គេម​​កម្សាន្ត​ដោយ​ឥតគិតថ្លៃ វីដេអូ និង​កម្មវិធី​អេប​នានា សម្រាប់​អតិថិជន​គ្រប់រូប ជាដើម ។​»

​គួរ​រំលេច​ផងដែរ​ថា ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានទទួល​ពានរង្វាន់​ជាច្រើន​ពី​ស្ថាប័ន​ដ៏​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន។ ពានរង្វាន់​ទាំងនេះ​ត្រូវបាន​ផ្ដល់ឱ្យ​ជាការ​ទទួលស្គាល់​នូវ​ផលិតផល​និង​សេវាកម្ម​ដែល​ល្អ​បំផុត​របស់​ក្រុមហ៊ុន​ដែល​បានផ្ដល់​ដល់​អតិថិជន​របស់ខ្លួន ។ ថ្មីៗ​នេះ គឺ​នៅ​ឆ្នាំ​ ២០២១ មិត្ត​ហ្វូ​ន បានទទួល​ពានរង្វាន់​មាស ចំនួន ០៤ សម្រាប់​ផលិតផល CamID, SIS System, eMoney e-wallet និង​ខ្សែភាពយន្ត​ភាគ​អប់រំ «​មាគ៌ា​ព្រះធម៌​» របស់ខ្លួន ហើយ​មិនតែប៉ុណ្ណោះ មិត្ត​ហ្វូ​ន ក៏​ត្រូវបាន​ស្ថាប័ន​ផ្ដល់​រង្វាន់​អន្តរជាតិ IBA ផ្ដល់​ចំណាត់ថ្នាក់​ស្ថិតនៅក្នុង​ចំណោម​កំពូល​ក្រុមហ៊ុន​ទាំង ៥ ដែល​បានទទួល​ពានរង្វាន់​ច្រើនជាងគេ​បំផុត​ប្រចាំឆ្នាំ ផងដែរ ។

​ក្រៅពី​បម្រើ​ដល់​អតិថិជន​ជិត ៩​លាន​នាក់​របស់ខ្លួន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​អនុវត្ត​សកម្មភាព​ជួយ​ដល់​សង្គម (CSR) ជាច្រើន​ផងដែរ ។ ការងារ CSR មួយចំនួន​ដ៏​លេចធ្លោ​របស់​ក្រុមហ៊ុន រួមមាន កម្មវិធី «​នេះ​មិនមែនជា​សុបិន​»; «​អ៊ីនធឺណិត​សម្រាប់​សាលារៀន​»; កម្មវិធី​គាំពារ​សុខភាព​របស់​មិត្ត​ហ្វូ​ន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាមួយ​ក្រុមគ្រូពេទ្យ TYDA; ជំនួយ​មនុស្សធម៌​ជួយសង្គ្រោះ​ដោយ​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​; មូលនិធិ​មិត្ត​ហ្វូ​ន​រួមចំណែក​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​របស់​រាជរដ្ឋាភិបាល និង​ការគាំទ្រ​ដល់​ការប្រកួត​បាល់ទាត់ មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ជាដើម ។ ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​បាន​បរិច្ចាគ​ទៅលើ​សកម្ម​ភាព​សង្គម គិត​រហូតមក​ដល់ពេលនេះ គឺ​ប្រមាណ ១០០ ​លាន​ដុល្លារ​អាមេរិក​រួចហើយ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​គាំទ្រ​សកម្មភាព​សង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០​លាន​ដុល្លារ​ជា​បន្តទៀត ។ បោះជំហាន​ទៅមុខទៀត គោលដៅ​បន្ទាប់​របស់ មិត្ត​ហ្វូ​ន គឺ​បន្ត​ពង្រឹង​តំណែង​របស់ខ្លួន​ជា​ក្រុមហ៊ុន​លេខ​១ នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល នៅ​កម្ពុជា ជាមួយនឹង​បេសកកម្ម​ស្នូល

«​បង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​» ។​

​ទន្ទឹមនឹង​នេះដែរ មិត្ត​ហ្វូ​ន ប្ដេជ្ញាចិត្ត​វិនិយោគ​បន្ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កាន់តែ​រឹងមាំ​និង​ទូលំទូលាយ​ថែមទៀត ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​, ប្រជាពលរដ្ឋ និង​

​សហគមន៍​ធុរកិច្ច ដើម្បី​ព​ន្លឿ​ន​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​ធ្វើឱ្យ​កាន់តែ​វៃឆ្លាត​នូវ​សកម្មភាព​ធុរកិច្ច ។

​ជា​ចុងក្រោយ មិត្ត​ហ្វូ​ន ក៏​នឹង​ប្ដេជ្ញា​បន្តធ្វើ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ការផ្ដល់សេវា​ទូរគមនាគមន៍ ដូចជា បណ្ដាញ​ទូរ​សព្ទ​ចល័ត​, អ៊ីនធឺណិត broadband ការបញ្ជូន​ទិន្នន័យ​, ទូរទស្សន៍​ឌីជីថល និង​មាតិកា​ផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្ម​ថ្មីៗ​ជាច្រើន​ថែមទៀត​ក៏​កំពុង​ត្រូវ​បានរៀបចំ​បង្កើតឡើង​ផងដែរ ដូចជា ការទូទាត់​តាម​ឌីជីថល ធនាគារ​ឌីជីថល ទីក្រុង​ឆ្លាត​វៃ សេវាកម្ម​នៅលើ Cloud និង​ការផ្សាយពាណិជ្ជកម្ម​នៅលើ​អន​ឡាញ ជាដើម ។ ទាំងអស់នេះ​នឹង​រួមចំណែក​នាំមក​នូវ​អនាគត​និង​ជីវភាព​បែប​ឌីជីថល​កាន់តែ​ប្រសើរឡើង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម